**ចំនួនភ្ញៀវទៅកម្សាន្តជិះទូក មើលផ្សោតពណ៌ផ្កាឈូក កើនឡើងគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន ២ថ្ងៃ**អង់គ្លេស៖ ការវាយប្រហាររបស់រុស្ស៉ី លើសមុទ្រខ្មៅ នាំឱ្យការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅកាន់ប៉ាឡេស្ទីន និង Global South មានភាពយឺតយ៉ាវ**លោកស្រី កាម៉ាឡា ហារីស៖ អាមេរិកពិត ជាត្រៀមខ្លួនរួចរាល់ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត**អគ្គលេខាធិការ UN ធ្វើដំណើរទៅរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS និងជួបលោក ពូទីន ក្រោយរងការរិះគន់ពីអ៊ុយក្រែន**ក្រសួងកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី​នៅកម្ពុជា» នាថ្ងៃទី២៥ ខែតុលា**អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់**ក្រុមសកម្មប្រយុទ្ធ ១៧នាក់ ត្រូវបានហ្វីលីពីនកាត់ទោសឱ្យ ជាប់ពន្ធនាគារមួយជីវិត ពីបទចាប់ជំរិតជនបរទេស កាលពី ២៥ឆ្នាំមុន**អង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនជិត ៣ពាន់លានដុល្លារ ចំពោះកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី**កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាត ត្រូវបានជួសជុលថែទាំឡើងវិញ**នាយឧត្តមសេនីយ៍ ស ថេត៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ការ ទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន**សំណើ និងសំណូមពរពលរដ្ឋ ៣០ករណី ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយភ្លាមៗ ក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់បឹងកុក**ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ **ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល»**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ**តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១

ឧត្តមសេនីយ៍ទោ ផង់ យ៉ុត អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន ពលទាហាន ប្រចាំឆ្នាំ២០២១ និងបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន ពលទាហានកងពលតូចថ្មើរជើងលេខ៣១

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ កាលពីថ្ងៃទី៣០ ខែមិថុនា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន និងពលទាហាន ប្រចាំឆ្នាំ ២០២១ និងបើកវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន ពលទាហាន របស់កងពលតូចថ្មើរជើងលេខ៣១ របស់ យោធភូមិភាគទី៣ ។

របាយការណ៍វគ្គហ្វឹកហ្វឺន
បានបញ្ជាក់ឲ្យដឹងថា៖ បំប៉ននាយទាហាន ពលទាហានប្រចាំឆ្នាំ ២០២១ មានចំនួន ០២វគ្គ ដែលមានសេក្ខាកាមចូលរួមចំនួន ១៧៦នាក់ គ្រូចំនួន ២២នាក់ គឺវគ្គពង្រឹង ១ វរសេនាតូច ៣១២ ដែលមានសិក្ខាកាម ចំនួន ១២៨នាក់ គ្រូ១២នាក់ សរុប ១៤០នាក់ រយៈពេល ៣ខែ។ វគ្គបំប៉នការពារអាកាស មានសិក្ខាកាម ៥០នាក់ គ្រូ១០នាក់ សរុប ៦០នាក់រយៈពេល៣ខែ និងបើកវគ្គហ្វឹកហ្វឺបំប៉ននាយទាហាន ពលទាហាន ប្រចាំឆ្នាំ ២០២២ របស់កងពលតូចថ្មើរជើងលេខ ៣១ មានចំនួន ០២វគ្គ និងបែងចែកទៅតាមបណ្ដាអង្គភាពដែលពាក់ព័ន្ធអនុវត្ត។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនកងទ័ព ជាវិស័យអាទិភាពមួយ នៃការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាព ដើម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរយៈការផ្ដល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាប្រភពបន្តវេនជំនាន់ក្រោយ។

ជាមួយគ្នានេះលោកបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ ៣១ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ គោរពអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិកៈយោធា ច្បាប់រដ្ឋផ្សេងៗ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គមេបញ្ជាការ មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងកងពល ដែលបានដាក់ចុះ។ ជាមួយគ្នាផងដែរត្រូវចូលរួមអនុវត្ត ៣កុំ ៣ ការពារអោយបានទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង