មេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ៨២៩ ចូលរួមពិធីបំពាក់មេដាយ អង្គការសហប្រជាជាតិ ជូនដល់កងកម្លាំងមួកខៀវចិន
លីបង់៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ចក់ ស៊ីថុល មេបញ្ជាការកងវិស្វកម្មពហុជំនាញលេខ ៨២៩ អមដំណើរដោយ លោកមេបញ្ជាការរង បានចូលរួមក្នុងកម្មពិធី បំពាក់មេដាយអង្គការសហប្រជាជាតិ (UN) ជូនដល់កងកម្លាំងមួកខៀវចិន ដែលបានបញ្ចប់បេសកកម្ម ប្រកបដោយជោគជ័យអស់រយៈពេល ១ឆ្នាំ នៅសាធារណរដ្ឋលីបង់ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ទោ Aroldo LÁZARO អគ្គមេបញ្ជាការ UNIFIL នៅបន្ទាយ UNP 5-10ចិន ៕