នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារសិក្សា បឋមសិក្សា ទីចាត់ការ មត្តេយ្យសិក្សាវត្តដូង
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក រមាសហែក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា សាលាបឋមសិក្សាវត្តដូង ទីចាត់ការ បន្ទប់សិក្សាមត្តេយ្យ សហគមន៍ វត្តដូង ប៉ុស្តិ៍នគរបាលរដ្ឋបាលដូង និងសមិទ្ធផលនានានៅ ក្នុង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។