ព្យុះទីហ្វុង Chaba បោកបក់នៅក្វាងទុង ប្រទេសចិន
ក្វាងចូវ ៖ បានបោកបក់នៅតំបន់ឆ្នេរសមុទ្រនៃទីក្រុង Maoming ក្នុងខេត្ត Guangdong ភាគខាងត្បូង ប្រទេសចិន នៅម៉ោងប្រហែល ៣ រសៀលថ្ងៃសៅរ៍។
យោងតាមនាយកដ្ឋានឧតុនិយមខេត្ត Chaba នឹងផ្លាស់ទីទៅភាគពាយព្យក្នុងល្បឿនពី ១៥ ទៅ២០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ Maoming និងចូលទៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅយប់ថ្ងៃសៅរ៍។
យោងតាមការព្យាករណ៍ឧតុនិយមបានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀងត្រូវបានគេរំពឹងថានឹងវាយ លុកផ្នែកខាងលិចនៃតំបន់ដីសណ្ដទន្លេ Pearl River នៅចុងសប្តាហ៍នេះ ខណៈដែលសមុទ្រនៅក្វាងទុង នឹងមាន ខ្យល់បក់ ខ្លាំងរហូតដល់ប្រហែល ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមការព្យាករណ៍ឧតុនិយម។
រដ្ឋាភិបាល ខេត្ត បាន ដំឡើង កម្រិត ឆ្លើយតប គ្រាអាសន្ន របស់ ខ្លួន សម្រាប់ ខ្យល់ព្យុះ ទីហ្វុង ទៅ កម្រិត ទី២ ដែលជា កម្រិត ខ្ពស់បំផុត ទីពីរ ដែល មាន ប្រសិទ្ធភាព នៅ ម៉ោង ៨:៣0 ព្រឹក ថ្ងៃ សៅរ៍។
រដ្ឋាភិបាលក្នុងតំបន់នៃខេត្តក្វាងស៊ីក៏បានដំឡើងកម្រិតឆ្លើយតបគ្រាអាសន្នដល់កម្រិតទី២ ចាប់ពីថ្ងៃត្រង់ថ្ងៃសៅរ៍ ហើយបានបញ្ជូនក្រុមការងារទៅកាន់តំបន់ ដែលងាយរងគ្រោះ ដោយគ្រោះ មហន្តរាយ។
ព្យុះភ្លៀងដែលមានភ្លៀងធ្លាក់អតិបរមាដែលរំពឹងថានឹងឡើងដល់ ៦00 មីលីម៉ែត្រ ត្រូវបានគេព្យាករណ៍ ថានឹងវាយប្រហារផ្នែកភាគច្រើននៃខេត្តក្វាងស៊ីចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃព្រហស្បតិ៍។
ខេត្តកោះហៃណានភាគខាងត្បូងប្រទេសចិនមុននេះ បានដំឡើងកម្រិតឆ្លើយតបគ្រាអាសន្ន របស់ខ្លួន សម្រាប់ព្យុះទីហ្វុង Chaba ដល់កម្រិតទី II ហើយបានបញ្ឈប់សេវាកម្មផ្លូវដែក និងជើងហោះហើរ។ សកម្មភាពកន្លែងទេសភាព កម្សាន្តតាមសមុទ្រ និងសកម្មភាពទស្សនាពីលើអាកាសក៏ត្រូវបានផ្អាកផងដែរ។