មន្ត្រី អាហ្វហ្គានីស្ថាន អរគុណ ចិន សម្រាប់ ជំនួយ ដល់ គ្រួសារ ដែល រងគ្រោះ ដោយ រញ្ជួយ ដី
បរទេស៖ លោក Mawlawi Mansoor ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃខេត្ត Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍បានថ្លែងអំណរគុណដល់ ប្រទេសចិនសម្រាប់ ការបញ្ជូន ជំនួយមនុស្សធម៌ដល់គ្រួសារដែលរងគ្រោះដោយរញ្ជួយដី។
លោក Mansoor បានប្រាប់ Xinhua ថា “យើងសូមអរគុណដល់ប្រទេសចិនសម្រាប់ការ បញ្ជូនជំនួយ ជាពិសេ ស តង់ដល់ ប្រជាជនដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅទីនេះ ហើយខ្ញុំក៏សង្ឃឹម ផងដែរថា ប្រទេសជិត ខាងអាច ជួយសាងសង់ផ្ទះដែល ខូចខាតឡើងវិញ” ។
លោក Mansoor បាននិយាយថា ក្រុមរបស់គាត់បានចែកចាយតង់ប្រហែល ៣00 ដល់ជនរងគ្រោះ ដោយការរញ្ជួយដីនៅស្រុក Barmal នៃខេត្ត Paktika កាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃតង់ និង សំលៀក បំពាក់ ចំនួន ៩២០ ដែលផ្តល់ដោយប្រទេសចិន។
ដោយបង្ហាញពីការដឹងគុណចំពោះប្រទេសចិនសម្រាប់ជំនួយមនុស្សធម៌ Karim Khan ដែលជាព្រឹទ្ធាចារ្យ នៃស្រុក Barmal បានប្រាប់ Xinhua ថា “តង់អាចដោះស្រាយបញ្ហារបស់ យើង ជាបណ្ដោះអាសន្ន ហើយយើងត្រូវសាងសង់ផ្ទះរបស់យើងឡើងវិញមុនរដូវរងា” ដើម្បីរស់បាននៅរដូវត្រជាក់។
ប្រទេសចិនបានសន្យាផ្តល់ជំនួយចំនួន ៥០ លានយន់ (៧.៥ លានដុល្លារអាមេរិក) ជាជំនួយមនុស្ស ធម៌ សង្គ្រោះបន្ទាន់សម្រាប់ជនរងគ្រោះដោយការរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលហែកហួរដោយ សង្រ្គាម។
ប្រទេសមួយចំនួន រួមទាំងប្រទេសចិន ឥណ្ឌា ប៉ាគីស្ថាន តួកគី និងអ៊ូសបេគីស្ថាន បានបញ្ជូន ឬប្រកាស ជំនួយ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីក្នុងប្រទេសអាហ្វហ្គានីស្ថាន។
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី២២ ខែមិថុនា ដែល បាន បណ្តាលឲ្យមនុស្សជាង ១,000 នាក់បានស្លាប់ និងជាង ១,៥00 នាក់ផ្សេងទៀតបាន រងរបួស នៅក្នុងខេត្ត Paktika និងខេត្ត Khost ដែលនៅជិតខាង។