វាលធំ ឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិ គ្របដណ្តប់ដោយវាលស្មៅ ពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ
ភ្នំពេញ៖ វាលធំ ឧទ្យានជាតិ វីរៈជ័យ ជាតំបន់ទេសភាពធម្មជាតិ គ្របដណ្តប់ដោយវាលស្មៅ ពណ៌បៃតងខៀវខ្ចីដ៏ធំល្វឹងល្វើយ និងជ្រលងភ្នំខ្ពស់-ទាបដ៏ស្រស់ស្អាត។
យើងអាចមើលទេសភាព ៣៦០ដឺក្រេ មើលថ្ងៃលិច ថ្ងៃរះ និងសម្រាកបោះតង់លំហែ ជាទិសដៅដែលអ្នកទេសចរណ៍ធម្មជាតិ ជាពិសេសអ្នកចូលចិត្តឡើងភ្នំផ្សងព្រេង មិនគួររំលងកន្លែងទេសភាពដ៏ល្អឯកមួយនេះ។
ចំពោះការធ្វើដំណើរ ចេញពីស្រុកតាវែង ទៅដល់វាលធំ ចម្ងាយផ្លូវ ៣២គីឡូម៉ែត្រ ហើយយើងអាចជិះម៉ូតូដល់ វាលធំក្នុងករណីអត់ភ្លៀង បើករណីមានភ្លៀងជិះម៉ូតូបាន ១៨គ.មដល់ជើងភ្នំជីអ៊ីក ត្រូវដើរដោយថ្មើរពីជើងភ្នំទៅវាលធំ ១៤គីឡូម៉ែត្រ។
វាលធំស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្រ្ត ឃុំកោះប៉ង ស្រុកវើនសៃ និងឃុំតាវែង ខេត្តរតនគីរី ៕