ហ្ស៊កដានីបង្ហាញពីមូលហេតុនៃការលេចធ្លាយឧស្ម័នកំពង់ផែ Aqaba
ហ្ស៊កដានី ៖ ការស៊ើបអង្កេតមួយបានបង្ហាញពីមូលហេតុចម្បង នៃឧប្បត្តិហេតុលេចធ្លាយឧស្ម័ន នៅក្នុង កំពង់ផែ Aqaba គឺការខ្វះការអនុលោមតាមខ្សែលោហធាតុទៅ នឹងទម្ងន់នៃទំនិញដែល បណ្តាល ឱ្យដាច់ខ្សែ។ តាមការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mazen Farrayeh ។
ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុង Amman លោក Farrayeh បាននិយាយថា ករណីនេះត្រូវបានបញ្ជូន ទៅអគ្គរដ្ឋ អាជ្ញា។
រដ្ឋមន្ត្រីបាននិយាយថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ បានបង្ហាញថា មានការខ្វះខាតការប្រុងប្រយ័ត្ន សម្រាប់សុវត្ថិភាពសាធារណៈក្នុងការគ្រប់គ្រងវត្ថុគ្រោះថ្នាក់បែបនេះ ការស៊ើបអង្កេតក៏បានរកឃើញថាមន្ត្រី មួយចំនួនបានផ្ទេរភារកិច្ចទៅឱ្យបុគ្គលិកដែលមិនបានបណ្តុះបណ្តាល។
ជាលទ្ធផល រដ្ឋាភិបាលបានបណ្តេញអគ្គនាយកនៃគណៈកម្មការដែនសមុទ្រហ្ស៊កដានី និងក្រុមហ៊ុន Aqaba សម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងកំពង់ផែ។ ឧបទ្ទវហេតុនៅកំពង់ផែ Aqaba បណ្តាល ឱ្យជន ជាតិហ្ស៊កដានី ៨នាក់និងជនជាតិវៀតណាម ៥ នាក់បានស្លាប់។