**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

បទវិភាគ៖មានភស្តុតាងថ្មីទៀតដែលអាចបញ្ជក់ថា អង្គការណាតូនិយាយប្រែសជាខ្មៅ និងបង្កធ្វើការបដិបក្ខគ្នាជាក្រុម

នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅក្រុងម៉ាឌ្រីដ បានអនុម័តឯកសារយុទ្ធសាស្ត្រថ្មីបំផុតមួយច្បាប់ដែលបានលើកឡើងដល់ប្រទេសចិនជាលើកដំបូង ដោយបានមួលបង្កាច់ថាប្រទេសចិន “បង្កបង្កើតជាការគំរាមកំហែងជាប្រព័ន្ធចំពោះអឺរ៉ុបនិងមហាសមុទ្រអាត្លង់ទិក” ។ នេះជាភស្តុតាងថ្មីទៀតដែលអាចបញ្ជក់ថា អង្គការណាតូនិយាយប្រែសជាខ្មៅ ប្រឌិតសត្រូវស្រមើស្រមៃ និងបង្កធ្វើការបដិបក្ខគ្នាជាក្រុម ហើយប្រការនេះក៏អាចបញ្ជាក់ថាអង្គការណាតូ “ដែលជាអង្គការបន្សល់ទុកពីសង្គ្រាមត្រជាក់” ទើបជាការសាកល្បងជាប្រព័ន្ធចំពោះសន្តិភាពនិងស្ថិរភាពរបស់ពិភពលោកដែរ ។
“អង្គការណាតូគ្រាន់តែជាលេសសម្រាប់ឱ្យអាមេរិកធ្វើអនុត្តរភាពតែប៉ុណ្ណោះ ។” កាសែត « Le Soir »របស់ប្រទេសប្រ៊ុចសែលបានវែកញែកដោយមុតស្រួចដូចនេះ ។ បើរំលឹកពីដំណើរការបង្កើតនិងវាតទីរបស់អង្គការណាតូអាចឃើញថា វាជាឧបករណ៍របស់អាមេរិកមួយដើម្បីចងសម័្ពន្ធជាបក្សពួក និងធ្វើបដិបក្ខគ្នាជាក្រុម ។ អាមេរិកប្រញាប់ប្រញាល់ជំរុញឱ្យអង្គការណាតូបន្ថែមរដ្ឋសមាជិក ជាងនេះទៅទៀតរករឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ការចាត់ទុកប្រទេសចិនជាសត្រូវស្រមើស្រមៃ ជាមធ្យោបាយអាក្រក់មួយដើម្បីឱ្យអង្គការណាតូបន្ត “បំពេញភារកិច្ចរបស់វា”តទៅទៀត ។
ក្នុងបរិបទដែលអាមេរិកចាត់ទុកប្រទេសចិនជា “គូប្រជែងធំបំផុតខាងយុទ្ធសាស្ត្រ ” អង្គការណាតូបានដើរតួនាទីជា“ទ័ពស្រួច ”ជាថ្មីម្តងទៀត ។ កិច្ចប្រជុំកំពូលនៃអង្គការណាតូឆ្នាំនេះ បានអញ្ជើញអ្នកដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់ចូលក្នុងកិច្ចប្រជុំជាលើកដំបូង នេះគឺជាប្រតិបតិ្តដ៏សំខាន់មួយរបស់ប្រទេសអាមេរិកដែលប៉ុនប៉ងបង្កបង្កើតអ្វីដែលហៅថា “ ណាតូនៅអាស៊ីប៉ាស៊ីហ្វិក” និង “ប្រឌិត” បរិវេណយុទ្ធសាស្ត្រនៅតំបន់ជុំវិញប្រទេសចិន ហើយនេះជាទង្វើដ៏មានគ្រោះថ្នាក់ដែលចង់អូសទាញតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ក្នុងគ្រោះថ្នាក់នៃបដិបក្ខគ្នាជាក្រុម ប្រការទាំងនេះគួរឱ្យប្រទេសក្នុងតំបន់ប្រុងប្រយ័ត្នខ្ពស់ ។
ប៉ុន្តែ ក្នុងដំណើរវាតទីក្នុងរយៈពេលយូរ ក្នុងផ្ទៃអង្គការណាតូក៏កើតមានការបែកបាក់គ្នាជាយូរមកហើយ ។ ក្នុងសម័្ពន្ធយោធាធំជាងគេនៅលើពិភពលោកមួយនេះ អាមេរិកជាបងធំ រីឯអឺរ៉ុបគ្រាន់តែជាកូនចៅតែប៉ុណ្ណោះ ។ យ៉ាងណាមិញ អឺរ៉ុបដឹងច្បាស់ណាស់ រវាងចិននិងអឺរ៉ុបគ្មានការប៉ះទង្គិចធំអ្វីទេ ហើយក៏គ្មានទំនាស់ខាងភូមិសាស្ត្រនយោបាយទៀតឡើយ។ នេះជាមូលហេតុ ដែលក្នុងឯកសារយុទ្ធសាស្ត្រថ្មីបំផុត អង្គការណាតូបានមួលបង្កាច់ប្រទេសចិនជា “ការប្រកួតប្រជែងតាមប្រព័ន្ធ” នេះម៉្យាង ម៉្យាងទៀតបែរជាអះអាងថា អង្គការណាតូ “កាន់អាកប្បកិរិយាបើកទូលាយចំពោះការប្រាស្រ័យទាក់ទងប្រកបដោយស្ថាបនាជាមួយប្រទេសចិន ។ ” អាកប្បកិរិយាដែលចង់ដាក់សម្ពាធផងនិងចង់ធ្វើកិច្ចសហប្រតិបតិ្តការទៀតបែបនេះ អាចបញ្ជាក់ថែមមួយកម្រិតទៀតថា ពាក្យសំដីដែលហៅថា “ប្រទេសចិនមានការប្រកួតប្រជែងជាមួយអង្គការណាតូ” គឺខុសឆ្គងនិងគ្មានហេតុផល ។
ក្នុងកិច្ចប្រជុំកំពូលលើកនេះ រដ្ឋសមាជិកនៃអង្គការណាតូបានឯកភាពគ្នាយល់ព្រមអញ្ជើញប្រទេសហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិក ការនេះមានន័យថា អង្គការណាតូនឹងអបអរទទួលការវាតទីជុំទី៦ ។ ប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយ រាល់វាតទីរបស់អង្គការណាតូ សុទ្ធតែនឹងធ្វើឱ្យស្ថានការណ៍សន្តិសុខជាទូទៅរបស់អឺរ៉ុបមានភាពកាន់តែអាប់អួទៅ ។
តើប្រទេសណាបានធ្វើការប្រកួតប្រជែងខាងសន្តិសុខ ? តើប្រទេសណាមានការគំរាមកំហែងដល់សន្តិភាព ? នៅចំពោះមុខការពិតជាក់ស្តែង អង្គការណាតូគ្មានមធ្យោបាយណាអាចដោះសារទេ ។ អង្គការមួយនេះបានធ្វើឱ្យអឺរ៉ុបកើតមានភាពច្របូកច្របល់ហើយ កុំស្រមើស្រមៃបង្កភាពចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់ពិភពលោកទៀតឡើយ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង