**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

អភិបាលខេត្តកំពង់ចាម ប្រកាសសមាសភាពក្រុមប្រឹក្សា សង្កាត់វាលវង់ ក្រុងកំពង់ចាម អាណត្តិទី៥

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ វាលវង់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាសង្កាត់ វាលវង់ ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងកំពង់ចាម មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានសង្កត់ធ្ងន់ថា សង្កាត់សំបួរមាស មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ថ្លៃងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
ទី១៖ មេឃុំ ចៅសង្កាត់
ទី២៖ ស្មៀនឃុំ សង្កាត់
ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
ទី៥៖ មេភូមិ។

ឯកឧត្ដមបន្ថែមថា ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងសង្កាត់ វាលវង់មានអាសន្នសរុប ចំនួន១១ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖ គណបក្សប្រជាជនកម្ពុជា មាន០៨ អាសន្ន ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៥ អាសន្ន ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន០៣ អាសន្ន ទទួលបានតំណែងជាចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០២អាសន្ន៕

អត្ថបទដែលជាប់ទាក់ទង