តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បង្កើនការយកចិត្តទុក យាមប៉ុស្ដិ៍សង្កេតការណ៍ និងចេញល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ នាថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២២ បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាព ត្រូវបង្កើនការយកចិត្តទុកដាក់ចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្ត ចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍គ្រប់ចំណុចគោលដៅ ដែលបានកំណត់ទុក និងល្បាតត្រួតពិនិត្យបង្គោលសីមាលើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដាននិងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
ឧត្ដមសេនីយ៍ទោ មេបញ្ជាការ បានក្រើនរម្លឹកដល់យោធិនក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តតាមវិធានការរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អផងដែរ ៕