**នាយករដ្ឋមន្ត្រី៖ សារសន្តិភាព ត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ**សម្ដេចបវរធិបតី គ្រោងនឹងដាក់ឲ្យមានធុរជន ក្នុងវិស័យឯកជនដែលមានបទពិសោធន៍ ដើម្បីធ្វើជាទីប្រឹក្សាផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ចំពោះគោរមវន្តឧកញ៉ា**សម្តេចធិបតី៖ ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជា បំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ**សម្តេចធិបតី៖ វិស័យឯកជននៅតែជាកត្តាសំខាន់ក្នុង ការជំរុញសេដ្ឋកិច្ច និងការងារនៅកម្ពុជា**សម្ដេចធិបតី៖ ការរៀបចំឲ្យមានគោរមងារឧកញ៉ា នាឆ្នាំ១៩៩៥ នៅកម្ពុជាឡើងវិញ គឺដើម្បីបង្កលក្ខណៈដល់សប្បុរសជនមានឱកាសចូលរួមអភិវឌ្ឍជាតិ**រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ប្រជាធិបតេយ្យទាំងប្រាំពីរ ថ្កោលទោសសកម្មភាព ដែនសមុទ្ររបស់ចិន**រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ថា ការដាក់ពន្ធ លើការនាំចូលដែក និងអាលុយមីញ៉ូម ដោយលោក ត្រាំ ជារឿងគួរឱ្យសោកស្តាយ**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការចូលរួមពីសមាគមឧកញ៉ា នៅគ្រប់ស្ថានភាពទាំងអស់**ប្រធានាធិបតីរុស្ស៊ី គាំទ្រ ចំពោះបទឈប់បាញ់ ដែលមានសក្តានុពល រយៈពេល ៣០ថ្ងៃ នៅក្នុងជម្លោះអ៊ុយក្រែន**យន្តហោះដឹក​អ្នកដំណើរ ក្រុមហ៊ុន American Airlines ១គ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិន ចំនួន ៧៨ កន្លែង

មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង នៅកងពលតូចថ្មើរជើងលេខ៥៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៥៣៣ និងបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង នៅកងពលតូចថ្មើរជើងលេខ៥៣។

អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៥៣ ។

ដោយឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល ៦១ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោមនេះ និទ្ទេសល្អ ចំនួន ៣៣នាក់ និទ្ទេសល្អបង្គួរ ចំនួន ៤៦នាក់ និទ្ទេសមធ្យម ចំនួន ២៧នាក់
និងនិទ្ទេសខ្សោយ ចំនួន ៤នាក់ និងបើកវគ្គហ្វឹកហ្វឺន បំប៉នទូទៅនៅនឹងកន្លែង ដោយមានសិក្ខាកាម ចំនួន ១០០នាក់ សិក្សារយៈពេល៩៦ថ្ងៃ។

មានមតិសំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម ឯក សំអូន បានលើកឡើងថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា ខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នាត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ។ប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធភាព។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើការកោតសរសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺនរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះ បន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះ ហើយចំពោះសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅនឹងកន្លែង ត្រូវបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រពីយោធាចារ្យ ហើយគោរពឲ្យបាននូវវិន័យផ្សេងៗរបស់អង្គភាពដើម្បីធានាបាននូវគុណភាពសិក្សាប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តមបានក្រើនរំលឹកដល់សិក្ខាកាមដែលបានបញ្ចប់វគ្គនិងបើកវគ្គនៅក្នុងថ្ងៃនេះត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាចុងបញ្ជាប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់លិខិតបញ្ជាក់ការសិក្សា និងបណ្ណសរសើរ ជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកាដល់ការបើកនិងបិទវគ្គ ចំនួន ២.០០០.០០០រៀល និងប្រកាលបិទវគ្គនិងបើកវគ្គចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង