**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារអនុគ្រោះទោស និងការផ្ទេរអនីតិជនទំនាស់នឹងច្បាប់ ពីមណ្ឌលអប់រំកែប្រែទៅមណ្ឌលយុវនីតិសម្បទា ដើម្បីពង្រឹងយន្តការអប់រំកែប្រែអនីតិជនទំនាស់នឹងច្បាប់ និងជាការគិតគូរដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ**កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បន្តឃាត់ខ្លួនក្រុមទំនើង ដែលបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើននាក់**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និង សន្តិសុខសកលរបស់ប្រធានរដ្ឋចិន Xi Jinping ជាគំរូនៃសេចក្តីសង្ឃឹមរបស់មនុស្សជាតិ

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានស្នើឡើងដោយប្រធានរដ្ឋចិន Xi Jinping ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ នាទីក្រុងប៉េកាំង ក្នុងពេលកន្លងមក។ លោក Xi បានដាក់ចេញនូវគំនិតផ្តួចផ្តើមនេះ ដើម្បីប្រកាន់ខ្ជាប់នូវអាទិភាពនៃការអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវប្រជាជនជាកណ្តាល ប្រកាន់ខ្ចាប់នូវបរិយាប័ន្ន និងបរិយាប័ន្ន ប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មី ព្រមទាំង ប្រកាន់ខ្ជាប់នូវភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ។

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ កក្កដា ២០២២ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានវាយតម្លៃថា គំនិតផ្តួចផ្តើមការអភិវឌ្ឍន៍សកល គឺជាគំនិតល្អបំផុត ពីព្រោះជាគំនិតពហុភាគី ជាគំនិតប្រកបដោយភាពសុខដុមរមនា របស់ប្រជាពលរដ្ឋទាំងអស់ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់និន្នការនយោបាយ ទប់ទល់នឹងគំនិតឯកតោភាគីដែលចង់បំបែកពិភពលោកជាពីរ ជាបី ឬ ប្រឆាំងនឹងប្រទេសណាមួយនោះ ដូច្នេះ ការលើកឡើងនេះគឺជាគំនិតដ៏ល្អបំផុត ជាផលប្រយោជន៍សម្រាប់មនុស្សជាតិ រាប់ទាំងបរិស្ថាន ដែលជាការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សនិងធម្មជាតិ ជាការលើកឡើងល្អណាស់ សំដៅលើសុភមង្គល វឌ្ឍនភាព វិបុលភាព របស់មនុស្សលោក គឺជាគំរូនៃសេចក្តីសង្ឃឹមរបស់មនុស្សទូទាំងពិភពលោក។

ក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី នាពេលកន្លងមក ប្រធានរដ្ឋចិន Xi Jinping បានដាក់ចេញយ៉ាងឱឡារិក នូវគំនិតផ្តួចផ្តើមសន្តិសុខសកលដោយបង្ហាញជាប្រព័ន្ធនូវគោលជំហរ និងសំណើរបស់ចិន ក្នុងការលើកកម្ពស់សន្តិសុខសន្តិសុខពិភពលោក និងការរក្សាសន្តិភាព និងសន្តិភាពពិភពលោក ដោយសង្កត់ធ្ងន់ថា មនុស្សគឺជាសហគមន៍សន្តិសុខ ដែលមិនអាចបំបែកបាន។ ក្រោយមក លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងពិធីប្រកាសបើកវេទិកាអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២១ នាពេលកន្លងមក ក៏បានលើកឡើងដែរពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ប្រធានរដ្ឋចិន។ លោកថា ការអភិវឌ្ឍគឺជាការស្វែងរកជារៀងរហូត នៃសង្គមមនុស្ស។ ពិភពលោក នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្រោមឥទ្ធិពលរួមនៃរោគរាតត្បាត និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ នៅទូទាំងពិភពលោក ទាំងមើលមិនឃើញ ក្នុងរយៈពេលមួយសតវត្ស។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានភាពមិនស្មើគ្នា។ ការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។ ដោយសារតែបុព្វហេតុសកលសម្រាប់ការអភិវឌ្ឍឈរនៅផ្លូវបំបែក លោកប្រធានរដ្ឋចិន Xi Jinping បានស្នើយ៉ាងឱឡារិក នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សន្តិសុខសកលនេះ។

ទាក់ទងនឹងចំណុចនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា ការនិយាយលើកឡើងពីសន្តិសុខសកល គឺជាការគិតគូរពីតម្លៃរបស់មនុស្សជាតិ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ខណៈដែលចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយពហុភាគី គ្មានយកនរណាជាសត្រូវ មិនយកនិន្នាការជាសត្រូវ ប៉ុន្តែប្រកាន់យកតែសុភមង្គលរបស់មនុស្សជាតិទាំងអស់លើពិភពលោក គឺផ្តល់តម្លៃសន្តិភាព។

ឯកឧត្តមផៃ ស៊ីផាន សូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសន្តិសុខសកលនេះ ដែលបាន ឲ្យតម្លៃលើវិបុលភាពរបស់មនុស្សជាតិដែលជាតម្លៃសន្តិភាពលើពិភពលោក ជាតម្រូវការខ្ពស់បំផុត មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ដូច្នេះ ការលើកឡើងនេះ គឺជាការផ្តល់នូវវឌ្ឍនភាព វិបុលភាពសម្រាប់មនុស្សជាតិទូទាំងពិភពលោក ជាពិសេស សន្តិភាព ដែលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីជីវិតមនុស្សជាតិក្នុងពិភពលោក។ ឯកឧត្តមវាយតម្លៃថា គំនិតផ្តួចផ្តើមសន្តិសុខពិភពលោក គឺជាការគិតខ្ពស់បំផុតសម្រាប់មនុស្សជាតិ ខណៈដែលប្រទេសចិននាំមុខ ក្នុងការផ្តួចផ្តើម ពង្រឹង បង្កើតនូវ សន្តិភាព សម្រាប់វឌ្ឍនភាពនិងវិបុលភាពរបស់មនុស្សជាតិ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង