មូលនិធិផ្លូវសូត្រចុះកិច្ចព្រមព្រៀងវិនិយោគជាមួយអាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី
ប៉េកាំង៖ មូលនិធិផ្លូវសូត្ររបស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគមួយ ជាមួយអាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី ដើម្បីរួមគ្នាបន្តស្វែងរកឱកាសសហប្រតិបត្តិការ វិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ភាគីទាំងពីរនឹងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង និងឈ្នះឈ្នះ ហើយប្រើប្រាស់ធនធាន និងជំនាញរៀងៗខ្លួន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការតភ្ជាប់រវាងប្រទេសចិន និងឥណ្ឌូនេស៊ី នេះបើយោងតាមមូលនិធិ។
ដោយមើលឃើញពីសក្តានុពលវិនិយោគដ៏ធំនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ មូលនិធិផ្លូវសូត្រ មានបំណងវិនិយោគរហូតដល់ ២0 ពាន់លានយន់ (ប្រហែល ៣ ពាន់លានដុល្លារអាមេរិក) ឬបរិមាណសម មូល នៃរូបិយប័ណ្ណបរទេសក្រោមកិច្ចព្រមព្រៀង។
មូលនិធិបាននិយាយថា ភាគីទាំងពីរនឹងសហការគ្នាតាមរយៈទម្រង់នៃការវិនិយោគផ្សេងៗគ្នា ដោយផ្តោតលើ ការគាំទ្រ គម្រោងក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់ការអភិវឌ្ឍន៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី។