**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងតំណភ្ជាប់ដែលលោកអ្នក ទទួលបានតាមបណ្ដាញទំនាក់ទំនងសង្គម

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញមានការកើនឡើងទាក់ទងនឹងការលួចយក ឈ្មោះសម្គាល់និងលេខសម្ងាត់តាមរយៈការផ្ញើសារដែលមានតំណភ្ជាប់ តាមរយៈកម្មវិធី Messenger។

ជាមួយនឹងល្បិចកលបោកបញ្ឆោតនេះ ក្រុមជនខិលខូចបានធ្វើការផ្ញើរសារតាមរយៈកម្មវិធី Messenger របស់មិត្តភ័ក្កិជនរងគ្រោះដែលពួកគេបានលួចចូលទៅប្រើប្រាស់។ ការប្រើប្រាស់គណនីរបស់មិត្តភក្កិដើម្បីធ្វើការផ្ញើសារ គឺដើម្បីជៀសវាងកុំឱ្យជនរងគ្រោះមានការសង្ស័យក្នុងការចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះ។ ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញអារម្មណ៍របស់ជនរងគ្រោះ ជនខិលខូចក៏បានភ្ជាប់មកជាមួយនូវពាក្យពេចន៍ថា ពួកគេបានរកឃើញរូបភាពចាស់ៗរបស់ជនរងគ្រោះ “look i found an old photo of you”។

នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយដែលទាមទារឱ្យជនរងគ្រោះវាយបញ្ចូល ឈ្មោះសម្គាល់និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលនេះជាឱកាសដែលពួកគេលួចយកព័ត៌មានដើម្បីចូលទៅក្នុងគណនីរបស់ជនរងគ្រោះ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែជៀសវាងចុចនៅលើតំណភ្ជាប់ទាំងឡាយណាដែលលោកអ្នកទទួលបានតាមរយៈសារ ឬអ៊ីមែល។

ជាងនេះទៅទៀត សូមលោកអ្នកកុំវាយបញ្ចូលឈ្មោះសម្គាល់ ឬលេខសម្ងាត់ទៅក្នុងគេហទំព័រណាដែលលោកអ្នកបានបើកតាមរយៈតំណភ្ជាប់ដែលទទួលបានពីបណ្ដាញទំនាក់ទំនងសង្គម៕

អត្ថបទដែលជាប់ទាក់ទង