**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ប្រទេសចិន គឺជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ


បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយរបស់ពិភពលោក ដែលកំពុងគំរាមកំហែងដល់សុខភាពនិងជីវភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះទាំងមូល។ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេបំផុតដែលមានប្រជាជនជាង ១,៤០០លាននាក់ ប្រទេសចិនពិតជាមានតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុសកលលោក។ អ្នកជំនាញជាច្រើនយល់ឃើញស្របគ្នាថា បើប្រទេសចិនពុំអាចទទួលបានជោគជ័យក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទេ ពិភពលោកនឹងមិនអាចទទួលជ័យជម្នះក្នុងសង្គ្រាមប្រឆាំងបម្រែបម្រួលអាកាសធាតុនោះឡើយ។
ដោយមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិនបានដាក់ចេញនិងអនុវត្តគោលនយោបាយ វិធានការ និងសកម្មភាពជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបានចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចអាកាសធាតុសកល។ រដ្ឋាភិបាលចិន ចាត់ទុកកិច្ចការពារបរិស្ថានជាអាទិភាពចម្បងមួយ ដោយកិច្ចការពារបរិស្ថានត្រូវបានធ្វើសមាហរណកម្មដាក់បញ្ចូលទៅក្នុងគ្រប់ផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេស។ ច្បាប់និងបទបញ្ញត្តិគតិយុត្តិពិសេសជាច្រើនស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានតាក់តែងនឹងដាក់ឲ្យ អនុវត្តយ៉ាងតឹងរ៉ឹង។ ដើម្បីបញ្ជាក់នូវការប្ដជ្ញាចិត្តមោះមុតរបស់ខ្លួន រដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការនូវ “សង្គ្រាមប្រឆាំងការបំពុលបរិស្ថាន” ដោយធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅទូទាំងប្រទេសទៅលើការអនុវត្តច្បាប់បរិស្ថាន និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពរំលោភច្បាប់ ដោយមិនលើកលែង។ បន្ថែមទៅលើការអនុវត្តច្បាប់ រដ្ឋាភិបាលចិន ផ្ដោតការយកចិត្តទុកដាក់ទៅលើការអប់រំលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងផ្ដល់ការលើកទឹកចិត្តដល់ប្រជាជននិងវិស័យឯកជនឲ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារបរិស្ថាន។
បន្ថែមទៅលើការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ប្រទេសចិនក៏បានខិតខំប្រឹងប្រែងបង្កើនសមត្ថភាពស្រូបយកឧស្ម័នកាបូនិក តាមរយៈការអនុវត្តគោលនយោបាយដាំដើមឈើឡើងវិញ ដែលរហូតមកដល់ពេលនេះ ដើមឈើចំនួនជិត៨០ពាន់លានដើម ត្រូវបានដាំឡើងវិញនៅទូទាំងប្រទេស។ កាលពីដើមទស្សវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនមានផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើត្រឹមតែ១២% នៃផ្ទៃដីសរុបតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ន ផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើបានកើនដល់ជាង២៣% នៃផ្ទៃដីសរុប ដែលមានទំហំជាង២២០លានហិកតា ដែលធ្វើឲ្យប្រទេសចិនមានសមត្ថភាពអាចស្រូបយកឧស្ម័នកាបូនិកជាង៩ពាន់លានតោនក្នុងមួយឆ្នាំ។
ជាការពិត ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក បានដាក់សំពាធយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពីព្រោះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ត្រូវការជាចាំបាច់នូវ ថាមពល។ ទោះជាប្រឈមនឹងសំពាធធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលចិនមិនផ្លាស់ប្ដូរគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករបស់ខ្លួននោះឡើយ ដោយរដ្ឋាភិបាលចិនបានផ្លាស់ប្ដូរទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលមានលក្ខណៈបៃតង ដោយផ្ដោតទៅលើការអភិវឌ្ឍនិងប្រើប្រាស់ប្រភពថាមពលថ្មីនិងបច្ចេកវិទ្យាទំនើបដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។ នាពេលបច្ចុប្បន្ន ប្រទេសចិនគឺជាអ្នកវិនិយោគនាំមុខគេរបស់ពិភពលោកទៅលើការអភិវឌ្ឍថាមពល កកើតឡើងវិញ។ ការប្រើប្រាស់ថាមពលដែលមានប្រភពមកពីធ្យូងថ្មនៅក្នុងប្រទេសចិន ត្រូវបានកាត់បន្ថយពីទំហំជាង៧០% កាលពីឆ្នាំ២០០៥ មកនៅត្រឹមទំហំប្រហែល៥០%តែប៉ុណ្ណោះក្នុងឆ្នាំ២០២១។ នាពេលបច្ចុប្បន ការប្រើប្រាស់ថាមពលដែលមានប្រភពមកពីឥន្ធនៈមិនមែនហ្វូស៊ីល បានកើនដល់ចំនួន១៦,៦% នៃការប្រើប្រាស់ថាមពលសរុប ហើយសមត្ថភាពផលិតថាមពលកកើតឡើងវិញរបស់ប្រទេសចិន បានកើនរហូតដល់ប្រហែល៤៥% នៃការផលិតថាមពលសរុបរបស់ប្រទេស។ នៅឆ្នាំ២០២៥ ជិត៥០%នៃចំនួនរថយន្តដែលដើរដោយថាមពលអគ្គិសនីនៅទូទាំងពិភពលោក និង ៩៩%នៃចំនួនរថយន្តក្រុងដែលដើរដោយថាមពលអគ្គិសនីនៅលើសកលលោក នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន។
បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងនៅក្នុងប្រទេស ប្រទេសចិនបានគាំទ្រនិងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការពារបរិស្ថានអន្តរជាតិ។ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចចរចារស្ដីពីបម្រែបម្រួលអាកាសធាតុ ជំរុញការបញ្ចប់ដោយជោគជ័យនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ទន្ទឹមគ្នានេះ ប្រទេសចិន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហការទ្វេភាគីក្នុងវិស័យការពារបរិស្ថាន ជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេស ជំរុញគាំទ្រឲ្យមានប្រព័ន្ធអភិបាលកិច្ចអាកាសធាតុសកលមួយដែលមានលក្ខណៈឈ្នះឈ្នះ បែបសហការ ដែលសមហេតុផលនិងមានយុត្តិធម៌។
រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថាន សម្រេចបាននូវជោគជ័យគួរឲ្យកោតសរសើរ។ នាពេលបច្ចុប្បន្ន ប្រទេសចិនទទួលបានស្ថានភាពបរិស្ថានដែលល្អប្រសើរជាងមុនគួរឲ្យកត់សម្គាល់ ជាពិសេស គុណភាពខ្យល់។ ការបញ្ចេញឧស្ម័នកាបូនិកក្នុងមួយឯកតានៃផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ៥០% បើធៀបទៅនឹងតួលេខកាលពីឆ្នាំ២០០៥ ចំណែកឯបរិមាណសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ៤០% បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៣។ គុណភាពខ្យល់នៅក្នុងទីក្រុងធំៗរបស់ប្រទេសចិន មានសភាពល្អប្រសើរជាងមុនយ៉ាងខ្លាំង ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ចំនួនថ្ងៃដែលមានផ្ទៃមេឃពណ៌ខៀវនៅក្នុង ទីក្រុងប៉េកាំង បានកើនរហូតដល់២៨៨ថ្ងៃ ឬស្មើនឹង៧៨,៩% នៃចំនួនថ្ងៃសរុបក្នុងមួយឆ្នាំប្រក្រតិទិន ដែលតួលេខនេះបង្ហាញនូវកំណើនចំនួន១១២ថ្ងៃ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៣។
និយាយជារួម ដោយមានកម្លាំងសេដ្ឋកិច្ចនិងសមត្ថភាពបច្ចេកវិទ្យាដ៏រឹងមាំ និងមានទំនួលខុសត្រូវខ្ពស់ ប្រទេសចិន បានដើរតួជាកម្លាំងនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុសកល។ ជោគជ័យរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ គឺជាជោគជ័យរបស់ពិភពលោកទាំងមូល៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង