យ៉ាងហោចណាស់ដេប៉ូប្រេងឥន្ធនៈ ៧ទីតាំង ត្រូវបានមន្រ្តីជំនាញរកឃើញ លក់មិនគ្រប់លីត្រ
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ នាថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២២ បានបន្តតាមដាន និងត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈជាប្រចាំ។ គោលបំណងគឺដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិត និងការក្លែងបន្លំណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។
យោងតាមលទ្ធផលរបស់មន្ត្រីជំនាញ មានដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤៧ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យទៅតាមនីតិវិធី ។