**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**មន្ដ្រីជាន់ខ្ពស់មហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជុំវិញរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសរៀបចំសង្រ្កាន្តវត្តភ្នំ**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវលើកកម្ពស់ការគ្រប់គ្រង និងសម្របសម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ច្រកទ្វារ ព្រំដែនរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈឯកឧត្តមទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍ នៅកម្ពុជា ជាពិសេសវិស័យកសិកម្មតាមរយ:អង្គការ JICA។ ពិតណាស់រាល់គម្រោងកម្មវិធីទាំងនោះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការ អនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកកសិកម្មកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំមួយមានលក្ខណពិសេសគួរឲ្យកត់សម្គាល់គឺនាយករដ្ឋមន្រ្តីជប៉ុន និងរដ្ឋមន្រ្តីការពារជាតិជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លួវការនៅប្រទេសជប៉ុនផងដែរ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធាននៅចុងឆ្នាំនេះ នាយករដ្ឋមន្រ្តីជប៉ុន និងរដ្ឋមន្រ្តីការបរទេស ក៏នឹងគ្រោងអញ្ជើញមកចូលរួមផងដែរ។ នៅឆ្នាំ ២០២៣ គឺជាឆ្នាំគម្រប់ខួប ៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរផងដែរ។ ៧០ឆ្នាំ ប្រទេសទាំងពីរបានបន្តរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរគួរជាទីមោទន: ហើយសង្ឃឹមថាចំណងកិច្ចសហប្រតិបត្តិការនេះនឹងនៅបន្តពង្រឹង និងពង្រីកឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះជាឱកាសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱកាសធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍៖ ការកែច្នៃអាហារ គ្រាប់ស្វាចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋាចរនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិត កែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។ ដោយឡែក ចំពោះសំណើឲ្យពិនិត្យលើ លក្ខណ្ឌនៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជាផ្លែស្វាយក៏អាចលើកយកមកពិភាក្សា នាឱកាសនោះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម ក្រោយការប្រមូលផល រួមជាមួយនឹងការផ្តល់ទុន និងការលើកកម្ពស់សមត្ថភាព គុណភាពផលិតដល់សហគ្រាសធុនតូច និងមធ្យម គឺជាការចំបាច់នាពេលបច្ចុប្បន្ន ដើម្បីប្រជាជនកម្ពុជាទទួលបានតម្លៃបន្ថែមនិងទីផ្សារការងារផងដែរ ។ រីឯការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំស្រូវ ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្ម ក៏ជាតម្រូវការចាំបាច់របស់កម្ពុជា ក្នុងការពង្រឹងផលិតនាំចេញ ប្រកបដោយគុណភាពនិងសុវត្ថិភាព ជាពិសេសការ កែច្នៃគ្រាប់ស្វាយចន្ទី ក៏ជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហការជាមួយដៃគួអភិវឌ្ឍនិងវិស័យឯកជន ធ្វើការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបតាមស្តង់ដាជប៉ុន ដែលមានគុណភាពកម្រិតពិភពលោក ហើយពិតណាស់បើកម្ពុជាអាចធ្វើបាន នោះផលិតផលកសិកម្មកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងទូលំទូលាយ។

អ្វីដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង គឺជាប្រធានបទសំខាន់ៗផងដែរសម្រាប់លើកយកមកពិភាក្សា សំណើសុំពិចារណាជួយឧបត្ថម្ភ និងគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ផលិតផលកសិកម្មកម្ពុជាដែលមាន គុណភាពល្អៗជាច្រើនមានសក្តានុពល សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច។ល។ ដូច្នេះការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពកែច្នៃ ការជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណាតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារៈនៃជំនួបពិភាក្សា របស់ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុន ជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង