អាជ្ញាធរខេត្តកំពង់ធំ អបអរសាទរខួប៥ឆ្នាំ ការដាក់ប្រាសាទសំបូរព្រៃគុកជាបេតិកភ័ណ្ឌពិភពលោក
ភ្នំពេញ៖ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អញ្ជើញជាអធិបតីជាមួយឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ តំណាងលោកជំទាវសភាចារ្យ ភឿង សកូណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញក្នុងពិធីអបអរសាទរខួប៥ឆ្នាំ ការដាក់ប្រាសាទសំបូរព្រៃគុកជាបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី ០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២២ នៅប្រាសាទយាយព័ន្ធ ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ។