ប្រធានាធិបតីប៉ាឡេស្ទីនជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល
រ៉ាម៉ាឡាហ៍៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានជួបជាមួយរដ្ឋមន្ត្រី ក្រសួងការពារ ជា តិ អ៊ីស្រាអែល លោក Benny Gantz នៅទីក្រុង Ramallah នៃតំបន់ West Bank ។
កិច្ចប្រជុំបានធ្វើឡើងនៅទីស្នាក់ការប្រធានាធិបតី Gantz បានអបអរសាទរដល់ Abbas និងប្រជាជន ប៉ាឡេស្ទីន ក្នុងឱកាសនៃពិធីបុណ្យ Eid al-Adha ។
លោក Abbas បានពន្យល់ទៅ Gantz ពីសារៈសំខាន់នៃការបង្កើតជើងមេឃនយោបាយ និងគោរព កិច្ចព្រម ព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីនបានជំរុញអ៊ីស្រាអែលឱ្យបញ្ឈប់រាល់វិធានការឯកតោភាគីនៅក្នុង West Bank និង East Jerusalem “ដែលនឹងនាំឱ្យមានការកើនឡើងនៃភាពតានតឹងរវាងភាគីទាំងពីរ”។
លោក Abbas បានបន្ថែមថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ទៅ កាន់ ប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន នៅថ្ងៃទី១៣ ខែកក្កដា គឺ “ត្រូវបានស្វាគមន៍យ៉ាង កក់ក្តៅដោយថ្នាក់ដឹកនាំប៉ាឡេស្ទីន”។
លោក Gantz បានលើកឡើងថា អ៊ីស្រាអែលកំពុងធ្វើការលើការបញ្ចប់កិច្ចព្រមព្រៀងដោះដូរអ្នកទោស ជាមួយចលនាតស៊ូអ៊ីស្លាម (Hamas) ដើម្បីផ្លាស់ប្តូរអ្នកជាប់ឃុំអ៊ីស្រាអែលបួននាក់សម្រាប់ការដោះលែង ជនជាតិប៉ាឡេស្ទីនមួយចំនួនពីគុកអ៊ីស្រាអែល។
នៅឆ្នាំ ២០១៧ ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីឆ្នាំ ២០០៧ បានប្រកាសថា ខ្លួន បាន កាន់កាប់ជនជាតិអ៊ីស្រាអែល ៤ នាក់រួមទាំងទាហានពីរនាក់។