Ons Jabeur និង Elena Rybakina ឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam, Wimbledon លើកដំបូងដូចគ្នាក្នុងអាជីព
វាយកូនបាល់៖ វគ្គ ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon ផ្នែក នារី រកឃើញ បេក្ខភាព ហើយគឺ កីឡាការិនី ទុយ នេ ស៊ី Ons Jabeur និង កីឡាការិនី កា ហ្សា ក់ ស្ថាន Elena Rybakina ដែល នេះ ជា លើកដំបូង សំរាប់ កីឡាការិនី ទាំងពីរ ។ Ons Jabeur បាន ក្លាយជា កីឡាការិនី អារ៉ាប់ ទី១ ដែល ឡើង វគ្គ ផ្តាច់ព្រ័ត្រ ក្រោយ យកឈ្នះ កីឡាការិនី អាល្លឺម៉ង់ Tatjana Maria ៦-២, ៣-៦ និង ៦-១ ។
Ons Jabeur បាន ក្លាយជា បេក្ខភាព ប្រជែង ជើងឯក ក្នុងឆ្នាំនេះ បន្ទាប់ពី ឈ្នះ ជើងឯក ជា បន្តបន្ទាប់ មុន Wimbledon មកដល់ ។ ឈរ លេខ២ ពិភពលោក នាពេល បច្ចុប្បន្ន Ons Jabeur គឺជា កីឡាការិនី អាហ្វ្រិក ទី១ ដែល ឈានឡើង វគ្គ ផ្តាច់ព្រ័ត្រ Grand Slam តាំងពី ឆ្នាំ១៩៦០ ដែល ធ្វើបាន ដោយ កីឡាការិនី អាហ្វ្រិក ខាងត្បូង Sandra Reynolds ។ ចំណែកឯ កីឡាការិនី Elena Rybakina ក៏បាន បង្កើត ប្រវត្តិសាស្ត្រ ដែរ ដោយបាន ក្លាយជា កីឡាការិនី កា ហ្សា ក់ ស្ថាន ទី១ ឡើង វគ្គ ផ្តាច់ព្រ័ត្រ Grand Slam ក្រោយ ជ័យជំនះ លើ អតីត ជើងឯក Simona Halep ៦-៣ និង ៦-៣ ។ មាន ដើមកំណើត នៅ ទឹកដី រុស្ស៊ី Rybakina បានចាប់ផ្តើម ប្រកួត តំណាងឱ្យ ប្រទេស កា ហ្សា ក់ ស្ថាន នៅ ឆ្នាំ២០១៨ បន្ទាប់ពី ទទួលបាន ការគាំទ្រ ផ្នែក ហិរញ្ញវត្ថុ ខណៈ នៅពេលនេះ ក៏ អាច នឹង ក្លាយជា កីឡាការិនី កា ហ្សា ក់ ស្ថាន ដំបូង ផងដែរ ដែល ឈ្នះ ជើងឯក Grand Slam ។
Wimbledon បាន ហាមឃាត់ មិនឱ្យ កីឡាករ- កីឡាការិនី រុស្ស៊ី និងបេឡា រុស ចូលរួម ការប្រកួត ឡើយ ដោយសារតែ សង្គ្រាម លើ អ៊ុយ ក្រែ ន ហើយ ជុំវិញ បញ្ហា នេះដែរ កីឡាការិនី ដែល កើត នៅ ទីក្រុង មូ ស្គូ រូបនេះ អោយដឹងថា រូបគេ បាន ប្រកួត តំណាងឱ្យ ប្រទេស កា ហ្សា ក់ ស្ថាន យូរ មកហើយ ហើយក៏ រីករាយ នឹង បន្ត ដែរ ប្រជាជន កា ហ្សា ក់ ស្ថាន មាន ជំនឿ ចិត្ត លើ រូបនាង ៕