ឯកឧត្ដម ហ៊ុន ម៉ានី៖ ការបាត់លោកស៊ីនហ្សូ អាបេ គឺជាបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ការបាត់លោកស៊ីនហ្សូ អាបេ គឺជាបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ មរណភាពរបស់ឯកឧត្តម គឺជាបាត់បង់ដ៏ធំចំពោះប្រជាជនជប៉ុន និងក៏ជាបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ការពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរសម្រាប់ប្រទេសយើងទាំង២”។
សូមរំលឹកថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក SHINZO ABE បានទទួលមរណភាពនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានបាញ់ប្រហារកាលពីព្រឹកមិញនេះ៕