បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធពិធីប្រកាសប្រគល់ភារកិច្ចជូននាយសេនាធិការរង កងទ័ពជើងគោក
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក មានប្រារព្ធពិធីប្រកាសប្រគល់ភារកិច្ចជូននាយសេនាធិការរង កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាស នោះ ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចជូននាយសេនាធិការរង កងទ័ពជើងគោក បានសម្រេចនេះ ដើម្បីជាជំនួយដល់មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ក្នុងការភ្ជាប់សភាពការណ៍ការងារជាមួយថ្នាក់ដឹកនាំ បញ្ជាការដ្ឋានកងទ័ពជើងគោក និងជួយទទួលការងារតាមបណ្តាស្ថាប័ន កងឯកភាពចំណុះកងទ័ពជើងគោក តាមភារកិច្ចចំពោះមុខ ។
ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន សង្ឃឹមជឿជាក់ថា បន្ទាប់ពីបានទទួលនូវសេចក្តីសម្រេចស្តីពីការប្រកាសប្រគល់ជូនភារកិច្ចនេះ នាយទាហានទាំងអស់ត្រូវខិតខំអនុវត្តន៍ និងបំពេញភារកិច្ចរាល់បទបញ្ជាថ្នាក់ប្រគល់ជូនដោយការទទួលខុសត្រូវខ្ពស់ ។
បន្ទាប់មកអង្គពិធីបានតាមដានការធ្វើបទបង្ហាញស្តីពីតួនាទី ភារកិច្ច ការងារសេនាធិការថ្នាក់យុទ្ធនាការ ដែលឧទ្ទេសនាមដោយ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនផងដែរ៕