ឯកឧត្តម ហ៊ុន ម៉ាណែត៖ វត្តដុងឧត្តម នៅស្រុកព្រៃកប្បាស ជាទីអារាមមានអាយុកាលជាង ២០០ឆ្នាំនេះ ឆ្លងកាត់នូវដំណាក់កាល នៃសង្គ្រាមបំផ្លិចបំផ្លាញជាច្រើន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា វត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាទីអារាមដែលមានអាយុកាលជាង ២០០ ឆ្នាំនេះ បានឆ្លងកាត់នូវដំណាក់កាលនៃសង្គ្រាមបំផ្លិចបំផ្លាញជាច្រើន ហើយទើបតែជាង ៤០ឆ្នាំចុងក្រោយនេះ ដែលមានឱកាសកសាងនូវសមិទ្ធផលនានា ដែលពុំធ្លាប់មានពីមុនមក ដោយសារកត្តាស្ថិរភាពសង្គម និងម្លប់នៃសន្តិភាព ដែល គ្រប់ដណ្តប់ពាសពេញផ្ទៃប្រទេស ។
ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តដុងឧត្តម ស្ថិតនៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៩ កក្កដា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសូមអបអរសាទរ សមិទ្ធផលថ្មីៗបន្ថែមទៀត ដែលព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ចំណុះជើងវត្តដុងឧត្តមទទួលបាន សម្រាប់ជាទីសក្ការៈតម្កល់ទុកក្នុង និងជាប្រយោជន៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ៕