ភាគីពាក់ព័ន្ធចុះសិក្សាពីជម្រើស បង្កើនមុខរបរ ជាពិសេសពិនិតលើសក្តានុពល លើការរៀបចំសេវាទេសចរណ៍ ក្នុងសហគមន៍តំបន់ការពារធម្មជាតិយូកណារ៉ាម
ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានជីវភពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន កាលពីពេលថ្មីៗកន្លងទៅនេះ សហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថាន ក្រុមប្រឹក្សាឃុំសុខសាន្ត គាំទ្រដោយអង្គការ WWF ប្រចាំខេត្តមណ្ឌលគិរី បានចុះសិក្សាស្តីពី ជម្រើសនៃការបង្កើនមុខរបរ ជាពិសេសពិនិតលើសក្តានុពលលើការរៀបចំសេវាទេសចរណ៍ ក្នុងសហគមន៍តំបន់ការពារធម្មជាតិយូកណារ៉ាម ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្របតាម ផែនការមេ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌគិរី ឆ្នាំ២០២១-២០៣៥។