លោកជំទាវ ខៀវ សាមួន បើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ កម្រិតការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី
ភ្នំពេញ៖ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំអើហឹង្សារទាក់ទងនឹងយេនឌ័រថ្នាក់ខេត្តត្បូងឃ្មុំ (GBV) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ណែនាំ ស្តីពីការកម្រិតការប្រើប្រាស់ការសម្រុះសម្រួលឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានកិត្តិយសក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំអើហឹង្សារទាក់ទងនឹងយេនឌ័រថ្នាក់ខេត្តត្បូងឃ្មុំ (GBV)។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕