ឯកឧត្តម កែប ជុតិមា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានផ្ញើសារលិខិតជូនរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារ ឯកឧត្តម ស៊ីនហ្សូ អាបេ ដោយសម្តែងនូវសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានធ្វើឃាតនៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។