សម្ដេច ទៀ បាញ់ អបអរសាទរកីឡាការិនី វេត ចន្ថា ដែលទទួលបានមេដាយមាស លើវិញ្ញាសារលោតចំងាយអត្តពលកម្មពិការជើង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេសុី
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញេីសារអបអរសាទរចំពោះកីឡាការិនី វេត ចន្ថា ដែលទទួលបានមេដាយមាស០១ លើវិញ្ញាសារលោតចំងាយអត្តពលកម្មពិការជើង ក្នុងការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេសុី។