ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបើកសិក្ខាសាលាស្តីពីការរៀបចំគម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀបចំគម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលមានការគាំទ្រពីអង្គការយូនីសេហ្វ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ប្រធានគ.ក.ស.ក អភិបាលរងរាជធានី ខេត្តទទួលបន្ទុកសេវាសង្គម នាយកទីចាត់ការផែនការ និងវិនិយោគ និងនាយកទីចាត់ការហិរញ្ញវត្ថុ មកពីគ្រប់រាជធានី ខេត្ត សរុបប្រមាណ ១២០នាក់៕