ឯកឧត្តម ស ថេត ចាត់ឲ្យក្រុមការងារ នាំយកកុំព្យូរទ័រមួយគ្រឿង និងម៉ាសុីនព្រីនមួយគ្រឿង ប្រគល់ជូនដល់ក្រុមការងារយុវជនបក្សប្រជាជន សង្កាត់បឹងទំពុន១
ភ្នំពេញ៖ លោក សាន សុខសីហា តំណាងឯកឧត្តម ស ថេត បាននាំយកកុំព្យូរទ័រឡេបថប់មួយគ្រឿង ( Computer Laptop ) និងម៉ាសុីនព្រីនមួយគ្រឿង ( Printer ) ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ ប្រគល់ជូនដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ សម្រាប់ប្រេីការងាររដ្ឋបាល និងការងារប្រេីសេវាផ្សេងៗជូនប្រជាពលរដ្ឋ ៕