គ្រួសារសពយោធិនទទួលមរណភាព បានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោក
ភ្នំពេញ៖ គ្រួសារសពលោកអនុសេនីយ៍ឯក សួស ចាន់ធឿន នាយរងផ្នែកតែងតាំង ការិយាល័យទី១ កងទ័ពជើងគោក បានទទួលថវិកាមិត្តជួយមិត្ត កងទ័ពជើងគោកចំនួន ១៦លានរៀល ។ ពិធីប្រគល់-ទទួលបានធ្វើនៅការិយាល័យទី៥ កងទ័ពជើងគោក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ត្រៃយ៏រៀបចំបុណ្យសព កងទ័ជើងគោក បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខខពីសំណាកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជូនចំពោះក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហានក្នុងបញ្ចាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពាបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ក៏បាឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាក្ខន្ធសពលោកវរសេនីយ៍ឯក សួស ចាន់ធឿន សូមទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក សួស ចាន់ធឿន បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ ៕