**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល**សម្តេចធិបតី ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ដែលត្រូវជាម្តាយ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥**នាយឧត្តមសេនីយ៍ ស ថេត ថ្លែងអំណរគុណដល់កងកម្លាំងនគរបាលជាតិដែលបំពេញភារកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ក្នុងដំណើរការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់គ្រួសារអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ**រដ្ឋបាលខេត្តសៀមរាប បង្ហាញការស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត**កំពុងស្វែងរកការងារមែនទេ? ការងារចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**មន្រ្តីជាន់ខ្ពស់ហាម៉ាសថា ក្រុមរបស់ខ្លួនចង់បានកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ បង្ហាញពីតម្រុយឈប់ដំឡើងពន្ធបន្ថែមលើការនាំចូលពីចិន**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចិនកំពុងផ្គត់ផ្គង់សព្វាវុធ និងគ្រាប់កាំភ្លើងទៅឱ្យរុស្ស៊ី**លោក ដូណាល់ ត្រាំ៖ កិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយ**ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន**ក្រុមហ៊ុន CCCC បង្ហាញសុទិដ្ឋិនិយមលើការសាងសង់ព្រែកជីកហ្វូណនតេជោ

ឯកឧត្ដម វេង សាខុន អញ្ជើញពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ

ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន និងសហការី នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)។

ក្នុងជំនួបពិភាក្សា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Mr. Choon-Jin Kim មានមតិស្វាគមន៍គណ:ប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមរដ្ឋមន្ដ្រី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងជាពិសេសមកធ្វើទស្សនកិច្ចនៅស្នាក់ការធំក្រុមហ៊ុន AT នារសៀលថ្ងៃនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រាប់ថ្ងៃអនាគត។

ខ្លឹមសារនៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូន Mr. Choon-Jin Kim អំពីសក្តានុពលវិស័យកសិកម្មកម្ពុជា ដំណាំកសិ-ឧស្សាហកម្មសំខាន់ៗដែលអាចធ្វើ ការកែច្នៃ និងនាំចេញ។ ដំណើរទស្សនកិច្ចមកកាន់ក្រុមហ៊ុននារសៀលថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការលើការងារកសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរធ្វើយ៉ាងណាឲ្យកសិផលកម្ពុជាមានលទ្ធភាពនាំចូលមកសាធារណ:រដ្ឋកូរ៉េនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ដ្រីបន្តថា ពិតណាស់ការនាំចេញនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាអ្នកផលិត មានឱកាសបង្កើនផលិតភាពផលិតកម្ម បង្កើនការកែច្នៃវត្ថុធាតុដើម និងបង្កើនតម្លៃបន្ថែម ហើយពិតជានឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស ក៏ដូចប្រជាកសិករកម្ពុជា តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អនុស្សរណ:នៃការយោគយល់គ្នាដែលនឹងត្រូវចុះហត្ថលេខានៅរសៀលថ្ងៃនេះ នឹងដើរតួនាទីសម្របស្រួលដល់ការនាំចេញកសិផលកម្ពុជាមកកូរ៉េ និងផលិតផលកូរ៉េទៅកាន់កម្ពុជាវិញ។

សូមជម្រាបជូនថា ខ្លឹមសារសំខាន់នៃឯកសារកិច្ចព្រមព្រៀង MOU រវាងភាគីទាំងបីគឺ ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងក្រុមហ៊ុនសាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ មានដូចខាងក្រោម ÷

១- ពង្រីកការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហាររវាងកម្ពុជា និងកូរ៉េ និងជំរុញការធ្វើកសិ-ពាណិជ្ជកម្ម។

២- ឲ្យតម្លៃលើការអនុវត្ត បរិស្ថាន សង្គម និងអភិបាលកិច្ច (Environment, Social and Gorvernan, ESG)។ ឧទាហរណ៍ Pursuing the low-carbon food lifestyle campaign “Global Green Food Day” ។

៣- សហការគ្នារៀបចំពិពណ៌សាធារណ:អំពីវប្បធម៌ ឬក៏ប្រពៃណីម្ហូបអាហាររបស់ប្រទេសទាំងពីរ។

៤- ផ្តល់ប្រឹក្សាយោបល់អំពីការចែកចាយផលិតផលកសិ-ជលផល និងការដឹក ជញ្ជូន។

៥- ផ្តល់ប្រឹក្សាយោបល់អំពីថាត្រូវធ្វើយ៉ាងណាដើម្បីបង្កើនប្រាក់ចំណូលសម្រាប់កសិករ និងអ្នកនេសាទ។

ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសមិត្តភាព និងកិច្ចសប្រតិបត្តិគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ បន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញទៅពិនិត្យកន្លែងដេញថ្លៃលក់ផ្កា សួនផ្កាទៅតាមប្រភេទផ្កានីមួយៗ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង