នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើលិខិតអបអរសាទរចំពោះថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីនគរបាលជាតិ ដែលបានទទួលជោគជ័យ ក្នុងការប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោកលើកទី១៩ ឆ្នាំ២០២២
ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវសេចក្តី រំភើបរីករាយ និងអបអរសាទរចំពោះប្រតិភូអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលបានទទួល ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងព្រឹត្តការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោ កលើកទី១៩ ឆ្នាំ២០២២ (The 19th World Police & Fire Game 2022)។
ជោគជ័យដ៏ត្រចះត្រចង់ដែលទទួលបាននាឱកាសនេះ គឺជាមោទនភាពរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រជាជាតិទាំងមូល ហើយក៏បានស្តែងឲ្យឃើញអំពីការលះបង់ដ៏ធំធេង ឆ្លៀតពេលពីការបំពេញ ភារកិច្ចស្នូលក្នុងការរ៉ាប់រងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម យកអស់កម្លាំងកាយចិត្តប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែង ហ្វឹកហាត់រហូត ទទួលបានជោគជ័យ ជូនជាតិមាតុភូមិ រួមចំណែកលើកស្ទួយកិត្យានុភាពនគរបាលជាតិនៅលើឆាក អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងកោតសរសើរដ៏ស្មោះចំពោះ ថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-ការិនី នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា ដែលបានសម្រេចស្នាដៃ ដ៏ធំធេង និងសូមបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមចូលរួមព្រឹត្តការណ៍ កីឡាផ្សេងៗទៀត នាពេលខាងមុខ។
តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ សូមឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងកីឡាករ-ការិនី នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា សូមជួបសេចក្តីសុខ សុភមង្គល ព្រមទាំងទទួលបាននូវ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមថ្នាក់ដឹកនាំ និងកីឡាករ-ការិនី នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា ទទួលនូវការស្រឡាញ់ រាប់អានដ៏ស្មោះស័្មគ្រអំពីយើងខ្ញុំ៕