សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន យើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន
ភ្នំពេញ៖ សម្ដេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ ក្នុងន័យដេីមទាំងស្រុងដូចខាងក្រោម៖
ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត
ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។
ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិការមានជោគជ័យដែលយើងបានដោះស្រាយសំណូមពរ
របស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក
វត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។
ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត
មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។ វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេដែលមាននៅខេត្តកណ្តាលកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់
កំពង់ធំ។
កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ។
ស្តាប់ប្រជាជននិយាយទទួលដោះស្រាយសំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំ គោលនយោបាយបានត្រឹមត្រូវ។ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង ១០នោះឡើយនិងត្រូវរត់ទៅរកការងារធ្វើ
កុំរង់ចាំការងាររត់មករកយើង៕