តុលាការបានប្រកាសសាលក្រមផ្តន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកចំនួន ៦នាក់ទៀត
ភ្នំពេញ៖នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះតុលាការបានប្រកាសសាលក្រមផ្ដន្ទាទោស អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ៦នាក់ទៀតឲជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ពីបទករណីចូលប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី កាលពីចុងឆ្នាំ២០២១។
លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និងបក្ខពួកបានចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញឈ្មោះ អ៊ាន សៀវម៉ី នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី១៩ ខែធ្នូ ឆ្នាំ២០២១ ។