**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិន ចំនួន ៧៨ កន្លែង**បទវិភាគ៖ស្តាប់សំឡេងយុគសម័យដ៏ខ្លាំងរបស់ចិនក្នុងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបតាមរយៈទិន្នន័យប្រហែល ៣ ភាគរយ**បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន**ឯកឧត្តម ខូយ រីដា គាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធនាការនានាដែលដាក់ចេញដោយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់**ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានកុំព្យូទ័រ ២០០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីអនុវត្តការងារឌីជីថល**រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៤គ្រួសារ នៅឃុំព្នៅទី២**អឺរ៉ុបប្រឆាំងនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក**អភិបាលខេត្តព្រះវិហារ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧៨៥បណ្ណ ស្មើនឹង៥០៤គ្រួសារ**រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ការគាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ក្រសួងបរិស្ថាន៖ ប៉មមើលទេសភាព ជួយពង្រឹងការអភិរក្សនិងជំរុញទេសចរណ៍ធម្មជាតិក្នុងតំបន់កាន់តែប្រសើរ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ផ្តល់ប៉មមើលទេសភាព ជូនដល់តំបន់ការពារធម្មជាតិ ប្រើប្រាស់ ក្នុងគោលបំណងបម្រើ កិច្ចការពារនិងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែង ដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំដែងការរីករាយចំពោះ គម្រោងក្រសួងបរិស្ថាន ផ្តល់ជូន ប៉មចំនួន២ កន្លែងកន្លែងទៀត ដាក់នៅតំបន់បឹងស្នោរក្រុងសំរោង និងនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ រហូតដល់ពេលនេះខេត្តនេះមានប៉មមើលទេសភាពចំនួន ៤ ឈើចំនួន២ និងដែកចំនួន២។

លោក ភួង លីណា បញ្ចាក់ដែរថា ប៉មមើលទេសភាព មិនត្រឹមតែផ្តល់ជាមធ្យោបាយ ពង្រឹងការពិនិត្យ និងតាមដាន ព្រមទាំងចាត់វិធានការឆ្លើយតបសកម្មភាពបទល្មើស កាន់តែប្រសើរថែមទៀត នោះទេ ប៉មទាំងនេះ បានផ្តល់ជូនអ្នកទេសចរណ៍ បានមើលទេសភាព ព្រៃឈើ និងសត្វព្រៃ ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សាភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោកប្រធានមន្ទីរចាត់ទុកថា តំបន់ការពារធម្មជាតិនៅក្នុងខេត្តឧត្តរមានជ័យមានចំនួន៣កន្លែង មាន ប្រៀបបាននឹងកូនក្រមុំលាក់ខ្លួន ក្នុងវិស័យទេសចរណ៍ធម្មជាតិ ជាពិសេសទេសភាពនៅតាមតំបន់ការពារធម្មជាតិចំនួន ៣កន្លែង និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានព្រៃឈើស្រស់ស្អាត សត្វព្រៃ ក៏ដូចជាសត្វស្លាបកម្រ និងរងការគម្រាមកំហែងជិតផុតពូជ កំពុងរស់នៅ។

លោក ភួង លីណា សង្ឃឹមថាអ្នកទេសចរណ៍មកទស្សនា ហើយសហគមន៍ត្រៀមផ្ដល់សេវា ដូចជា ការលក់ដូរផលិតផលផ្សេងៗ ការផ្តល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ បោះតង់ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការរកចំណូលបន្ថែមផងដែរ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានក្នុងជំហានដំបូងគ្រោងសាងសង់ប៉មមើលទេសភាព ចំនួន១០កន្លែង នៅក្នុងឆ្នាំ២០២២។ មកដល់ខែសីហា ឆ្នាំ២០២២ ក្រសួងបានផ្តល់ជូន ប៉មមើលទេសភាព បានចំនួន៤កន្លែង ដែលក្នុងនោះប៉ម២កន្លែង នៅខេត្តបន្ទាយមានជ័យ និង២កន្លែងទៀត នៅខេត្តឧត្តរមានជ័យ។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាគម្រោងក្រសួងបរិស្ថាន គឺចង់លើកកម្ពស់ទេសភាពនៅតាមតំបន់ការពារធម្មជាតិ និងជំរុញការទាក់ទាញយកផលប្រយោជន៍តាមរយៈទេសចរដែលមកកម្សាន្តនៅក្នុងតំបន់ធម្មជាតិនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង