ប្រតិភូឧត្តមមន្រ្តីនៃប្រទេសដាណឺម៉ាក ហូឡង់ និងសហភាពអារ៉ាប់រួម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥
ភ្នំពេញ៖នាយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នេះប្រតិភូឧត្តមមន្រ្តីនៃប្រទេសដាណឺម៉ាក ហូឡង់ និងសហភាពអារ៉ាប់រួម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM ) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។