**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

បទវិភាគ៖ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនចិនដើម្បីសម្រេចការបម្រួបបម្រួមជាតិមានភាពយ៉ាងមុតមាំមិនងាករេ

 

ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាជាន់ទាបអាមេរិកធ្វើដំណើរទៅដល់តំបន់ចិនតៃវ៉ាន់ ដោយមិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងដាច់ខាតរបស់ប្រទេសចិន ។ នេះជារឿងបង្ករឿងដ៏ធ្ងន់ធ្ងរលើវិស័យនយោបាយដែលបានលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចប្រាស្រ័យទាក់ទងជាផ្លូវការរវាងអាមេរិកនិងចិនតៃវ៉ាន់ វាល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ប្រទេសចិនមួយនិងការកំណត់នៃសេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិក បានបង្កផលប៉ះពាល់យ៉ាងធ្ង់ធ្ងរចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏បានបំភានយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ដូច្នេះវាមានលក្ខណៈអាក្រក់ក្រៃលែង និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ ។ ប្រទេសចិនមុខជានឹងចាត់ប្រើរាល់វិធានការទាំងអស់ដើម្បីគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិ ។
បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ។ «សេចកី្តប្រកាសក្រុងគែរ»នាឆ្នាំ១៩៤៣ និង«សេចក្តីប្រកាស Potsdam »នាឆ្នាំ១៩៤៥ សុទ្ធតែបានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិគ្មានជម្លោះណាទាំងអស់អំពីការដែលប្រទេសចិនមានអធិបតេយ្យភាពលើទឹកដីរបស់តៃវ៉ាន់ ។ សេចកី្តប្រកាសរួមទាំង៣ច្បាប់រវាងចិននិងអាមេរិកក៏បានកំណត់យ៉ាងច្បាស់ថា អាមេរិកទទួលស្គាល់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយនៃទឹកដីប្រទេសចិន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ។
ក្នុងនាមជាថ្នាក់ដឹកនាំកំពូលលំដាប់ទីបីរបស់រដ្ឋាភិបាលអាមេរិក លោកស្រី Pelosi ដឹងច្បាស់ណាស់អំពីចំណុចនេះ ។ ប៉ុន្តែទីបំផុត គាត់ហ៊ានបង្ករឿងហេតុ គឺមានន័យថា គាត់បានបាត់បង់វិចារណញ្ញាណនិងគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ហើយមិនអើពើទាំងស្រុងថា ទង្វើបង្ករឿងនេះនឹងនាំមកនូវផលប៉ះពាល់ខ្លាំងដល់ប៉ុនណាដល់ទំនាក់ទំនងរវាងចិននិងអាមេរិក សន្តិសុខក្នុងតំបន់ ក៏ដូចជាអាមេរិកខ្លួនឯង ។ រឿងនេះធ្វើឱ្យសហគមន៍អន្តរជាតិបានឃើញកាន់តែច្បាស់ថា មូលហេតុពីឬគល់ដែលបណ្តាលឱ្យស្ថានការណ៍តានតឹងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកម្តៅ គឺអាជ្ញាធរតៃវ៉ាន់ប៉ុនប៉ងម្តងហើយម្តងទៀតចង់ស្វែងរកឯករាជ្យដោយពឹងផ្អែកលើអាមេរិក រីឯអាមេរិកវិញ ក៏មានមនុស្សមួយចំនួនមានចេតនាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេសផងដែរ ។
តាមពិតទៅ ការទទូចទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែន “យកចិត្តទុកដាក់ ”ដល់តៃវ៉ាន់ពិតប្រាកដនោះទេ ផ្ទុយទៅវិញគឺមានគោលបំណងខាងនយោបាយយ៉ាងច្បាស់ណាស់ ។ មួយផ្នែក ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកកាន់តែខិតជិត បក្សប្រជាធិបតេយ្យរងសម្ពាធយ៉ាងខ្លាំងក្នុងស្ថានការណ៍បោះឆ្នោតដ៏តានតឹង ដូច្នេះលោកស្រី Pelosi ប៉ុនប៉ងដណ្តើមបានសម្លេងឆ្នោត តាមរយៈការបង្ករឿងហេតុចំពោះផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ។ មួយផ្នែកទៀត លោកស្រី Pelosi ក៏ចង់កត់ត្រា “ទំព័រ”មួយក្នុងជីវប្រវត្តិនយោបាយរបស់ខ្លួនតាមរយៈរឿងនេះ ។
ទង្វើផ្សងព្រេងលើវិស័យនយោបាយរបស់លោកស្រី Pelosi លើកនេះ បណ្តាលឱ្យស្ថានការណ៍តំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកម្តៅថែមមួយកម្រិតទៀត ហើយក៏បានវាយប្រហារដល់សន្តិភាពនិងស្ថិរភាពរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ វាធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ពីមុខមាត់ពិតប្រាកដរបស់អាមេរិក ដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសដទៃ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាមេរិកនិយាយក្រឡាស់ភ្លាមៗ និងលេងឧបាយកល “ស្តង់ដារពីរ”យ៉ាងដូច្នោះ គ្រាន់តែនឹងខូចកេរ្តិ៍ឈ្មោះរបស់អាមេរិកលើផ្ទៃអន្តរជាតិ និងពន្លឿនការថមថយចុះរបស់អនុត្តរភាពបែបអាមេរិកតែប៉ុណ្ណោះ ។
ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi លើកនេះ មិនអាចកែប្រែប្រវតិ្តសាស្ត្រនិងការពិតជាក់ស្តែងខាងផ្លូវច្បាប់ ដែលថា តៃវ៉ាន់ជាតំបន់របស់ចិននោះទេ ហើយក៏មិនអាចរារាំងបាននូវនិន្នាការណ៍ប្រវត្តិសាស្ត្រដែលប្រទេសចិនសម្រេចបាននូវការបម្រួបបម្រួមជាតិទាំងស្រុងនោះដែរ ។ នរណាក្តី កម្លាំងណាក្តីបើប៉ុនប៉ងប្រលែងជាមួយភ្លើងក្នុងបញ្ហាតៃវ៉ាន់ពិតជានឹងត្រូវឆេះរោលខ្លួនឯងជាក់ជាមិនខាន !

វិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង