**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល

ប្រមុខការទូតកម្ពុជា៖ ប្រទេសកាន់តែច្រើនកំពុងសម្លឹងមើលអាស៊ាន ដើម្បីធ្វើជាដៃគូក្នុងការកសាងតំបន់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា នៅក្នុងឱកាសដែលកម្ពុជា កំពុង រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ អាស៊ាន ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានប្រទេសកាន់តែច្រើន កំពុងសម្លឹងមើលអាស៊ាន ដើម្បីធ្វើជាដៃគូក្នុងការកសាងតំបន់ដែលផ្អែកលើការគ្រប់គ្រងដោយបើកចំហ និងរួមបញ្ចូលគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៣ខែសីហា ឆ្នាំ២០២២នេះ ហើយបានបញ្ជាក់ថា មានប្រទេសចំនួន៦ នឹងចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិ បត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយធ្វើឱ្យចំនួនរដ្ឋភាគីនៃសន្ធិសញ្ញានេះកើនឡើងដល់ ៤៩ ប្រទេស។

ឯកឧត្តមសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរបើកចំហ និងស្ថាបនារបស់អាស៊ាន នឹងអាចឱ្យយើងធ្វើ តារាងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់យើង ដើម្បីសម្រេចបាននូវអាទិភាព និង ការសម្រេចបានដូចដែលបានកំណត់ក្នុងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា។បន្ថែមពីនេះទៀត តាមរយៈបាវចនាអាស៊ាន “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ” កម្ពុជាក្នុងនាមជា ប្រធានអាស៊ាន នឹងបន្តដឹកនាំដំណើរការនៃកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមផ្ទៃក្នុងអាស៊ាន និង ជាមួយដៃគូសន្ទនាអាស៊ាន និងដៃគូខាងក្រៅ ដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការ កសាងសហគមន៍អាស៊ានដែលមានសន្តិភាព ស្អិតល្មួត អន្តរទំនាក់ទំនង ធន់ និងជាសហគមន៍ នៃឱកាស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃខាងមុខទៀត បណ្តារដ្ឋមន្រ្តីការបរទេស អាស៊ាន និងដៃគូនឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសំខាន់ៗជាបន្តបន្ទាប់ដែលនឹងមានឱកាស ពិភាក្សា លើបញ្ហាសំខាន់ៗទាក់ទងនឹងវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន របស់យើង ដែលជាផ្លូវឆ្ពោះទៅរកការងើបឡើងវិញកាន់តែខ្លាំងពីជំងឺរាតត្បាត Covid-19 កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើងជាមួយដៃគូខាងក្រៅ និងលើបញ្ហាក្នុងតំបន់ និង អន្តរជាតិ ជាពិសេសបញ្ហាប្រឈមផ្នែកសន្តិសុខជាបន្ទាន់ជាច្រើនដែលអាចបំផ្លាញសន្តិភាព និង ស្ថិរភាពក្នុងតំបន់របស់យើង ប្រសិនបើយើងមិនអាចដោះស្រាយវាបានត្រឹមត្រូវ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ១៩៦៧ ដោយសេចក្តីថ្លែងការណ៍នៅរាជធានីបាងកកប្រទេសថៃ បន្ទាប់ពីអាស៊ានត្រូវបានបង្កើត ឡើង ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំយ៉ាងហោចណាស់៤ដងក្នុង១ឆ្នាំហើយអាច កោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហាដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ជាបន្ទាន់ពីអាស៊ាន ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិនិត្យនិងពិភាក្សាជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែង កសាង សហគមន៍អាស៊ាននិងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តិទៅនៃទំនាក់ទំនង ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ក្រៅប្រទេសសមាជិកអាស៊ាន។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៩៩ ហើយបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានចំនួន ៣លើក គឺ កាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងនៅឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង