**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

មាគ៌ាបង្រួបបង្រួមជាតិរបស់ប្រទេសចិនគ្មាននរណាអាចរារាំងបានជាដាច់ខាត ពិភពលោកមានប្រទេសចិនតែមួយគត់ នេះជាការទទួលស្គាល់ជាទូទៅរបស់សហគមន៍អន្តរជាតិ

មិនថាពីអតីតកាល បច្ចុប្បន្នកាលឬអនាគតកាល តៃវ៉ាន់ជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ។ ការបង្រួបបង្រួមជាតិរបស់ចិនជារឿងយូរឬឆាប់តែប៉ុណ្ណោះ ។
ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់តែមួយរបស់ប្រទេសចិន វាជារឿងពិតដែលមិនអាចប្រកែកបាន ។ អាស្រ័យហេតុនេះ គ្រប់ប្រទេសដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន សុទ្ធតែបានទទួលស្គាល់គោលការណ៍ចិនតែមួយដែលក្នុងនោះបូករួមទាំងសហរដ្ឋអាមេរិកនិងបស្ចិមប្រទេសនានាផងដែរ ។
ពិតមែនតែដោយសារកត្តាប្រវត្តិសាស្ត្រ បានជាតំបន់តៃវ៉ាន់ត្រូវស្ថិតនៅឆ្ងាយពីប្រទេសចិន ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏មិនអាចកាត់ផ្តាច់តៃវ៉ាន់ចេញពីទឹកដីចិនជាដាច់ខាត ។ តាំងពីដើមមក ស្ថិរភាពនិងសន្តិភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនត្រឹមតែជាក្តីបំណងរួមរបស់ប្រជាជាតិចិនទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចង់ឃើញនិងចង់ឮរបស់សហគមន៍អន្តរជាតិផងដែរ ។ រដ្ឋាភិបាលចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការបង្កើនកិច្ចផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងគ្នារវាងចិនដីគោកនិងចិនតៃវ៉ាន់ ក្នុងន័យឱ្យបងប្អូនរួមឈាមជ័រតែមួយដែលបានព្រាត់ប្រាសគ្នាបានជួបជុំគ្នាវិញ ។
ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ បន្ទាប់ពីរដ្ឋបាលលោកស្រី Tsai Ing-wen ឡើងកាន់អំណាចមក បានធ្វើឱ្យស្ថានការណ៍ផ្លាស់ប្តូរជាប្រក្រតីរវាងត្រើយទាំងសងខាងមានការល្អក់កករជាបន្តបន្ទាប់ ដោយបានបញ្ចេញសញ្ជាអវិជ្ជមានចំពោះការបង្រួបបង្រួមជាតិដោយសន្តិវិធីរបស់ប្រទេសចិន និងឱ្យដៃពួកអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យធ្វើខ្យល់ធ្វើភ្លៀង ។ លើសពីនេះទៅទៀត អ្នកនយោបាយអាមេរិកដែលតែងអួតអាងថាខ្លួនជា«បិតាប្រជាធិបតេយ្យ» ម្ខាងនិយាយថា«គោលការណ៍ចិនតែមួយ»របស់អាមេរិកមិនកែប្រែទេ ម្ខាងទៀតបែរជាបញ្ចេញសញ្ញាគាំទ្រដល់កម្លាំងអបគមន៍ដែលប្រឆាំងចិន ។
ពាក្យចាស់ពោលថា«មនុស្សយកសម្តី ដំរីយកភ្លុក» សម្តីដែលបាននិយាយចេញហើយគួរតែមានទម្ងន់ដែលដូចជាការខ្ជាក់ទឹកមាត់ចេញហើយមិនអាចលេបចូលវិញបានទេ ។ ប៉ុន្តែសម្រាប់អ្នកនយោបាយអាមេរិកវិញ ការនិយាយបាតដៃខ្នងដៃ ខ្ជាក់ហើយលេបវិញវាជារឿងធម្មតាទៅហើយ ។ អំពើក្បត់ពាក្យសន្យានិងដើរបំផ្លិចបំផ្លាញចំពោះប្រទេសដទៃរបស់អាមេរិកតែងកើតមានជារឿយៗ ។
កាលពីឆ្នាំ ២០០១ អាមេរិកបានបំផុសសង្គ្រាមនៅអាហ្វហ្កានីស្ថានក្រោមស្លាកប្រឆាំងភេរវកម្ម ។ បន្ទាប់ពីសម្លាប់ ប៊ីនឡាដេន មេខ្លោងអង្គការអាល់កៃដានិងធ្វើឱ្យប្រទេសអាហ្វហ្កានីស្ថានរងភាពខ្ទេចខ្ទាំរួច អាមេរិកបានដាក់ទ័ពប្រចាំនៅអាហ្វហ្កានីស្ថានដោយលើកឡើងថានឹងជួយស្តារប្រទេសអាហ្វហ្កានីស្ថានឡើងវិញ ។ ប៉ុន្តែអ្វីដែលយើងបានឃើញជាក់ស្តែង គឺរហូតដល់ ២០ ឆ្នាំក្រោយមក ពោលគឺនៅពេលអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាននៅឆ្នាំ ២០២១ ទឹកដីក៏កម្សត់មួយនេះនៅតែស្ថិតក្នុងភាពគ្រាំគ្រាដោយសារភ្លើងសង្គ្រាមដដែល ។
អ្វីដែលគេមើលឃើញជាក់នឹងភ្នែក ពេលអាមេរិកដកទ័ពចេញ មានជនជាតិអាហ្វហ្កានីស្ថានមួយចំនួននាំគ្នារត់ចេញទៅតាម តែត្រូវបានបណ្តេញនិងបាញ់ប្រហារដោយកងទ័ពអាមេរិក នេះឬជាពាក្យសន្យាដែលថាជួយស្តារប្រទេសអាហ្វហ្កានីស្ថានឡើងវិញ ? នេះឬជាទង្វើរបស់បិតាសិទ្ធិមនុស្សដែលត្រូវប្រព្រឹតិ្តនោះ ?
នៅឆ្នាំ ២០០៣ អាមេរិកបានបំផុសការវាយប្រហារចំពោះអ៊ីរ៉ាក់ដោយលើកឡើងថារដ្ឋាភិបាលអ៊ីរ៉ាក់កាលនោះមានអាវុធប្រល័យលោកដែលគាំទ្រដល់ភេរវនិយម ។ ប៉ុន្តែរហូតដល់ឆ្នាំ ២០១១ ដែលអាមេរិកបានដកទ័ពទាំងអស់ចេញពីអ៊ីរ៉ាក់ អាមេរិកមិនបានរកឃើញភស្តុតាងអ្វីមកបញ្ជាក់ថារដ្ឋអំណាចអ៊ីរ៉ាក់កាលនោះមានលាក់ទុកអាវុធប្រល័យលោកនោះទេ អាមេរិកបានត្រឹមតែបន្សល់ទុកនូវភាពឈឺចាប់ចំពោះប្រជាជនអ៊ីរ៉ាក់ដែលរងទុក្ខវេទនាដោយសារភ្លើងសង្គ្រាម ។ ក្រៅពីនេះ អាមេរិកក៏ជាបាតដៃខ្មៅនៅពីក្រោយនៃ«បដិវត្តន៍ពណ៌»ដែលបំផុសឡើងនៅប្រទេសជាច្រើន ដែលបានកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបង្កអស្ថិរភាពសង្គមនៅប្រទេសដទៃ ។
អ្នកនយោបាយអាមេរិកបានចាត់ទុកការវិវឌ្ឍរីកចម្រើនរបស់ប្រទេសចិនជា«ការគំរាមកំហែង»ចំពោះឋានៈអនុត្តរភាពនិងអំណាច«អញជាធំ»របស់ខ្លួន ដោយប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនក្រោមលេសគ្រប់បែបយ៉ាង ។ ក្នុងន័យនេះ ការប្រើតៃវ៉ាន់ជាសន្លឹកបៀបានក្លាយជាល្បិចនយោបាយច្រំដែលរបស់អាមេរិកសម្រាប់យកមកគាបប្រទេសចិន ។

កាលពីសប្តាហ៍មុន លោក បៃដិន ប្រធានាធិបតីអាមេរិកទើបបានសន្យាចំពោះលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនក្នុងកិច្ចជំនួបតាមទូរស័ព្ទថា«គោលនយោបាយចិនតែមួយរបស់អាមេរិកគឺមិនកែប្រែទេ» ។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង លោកស្រី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្ររបស់អាមេរិកក៏ទៅធ្វើទស្សនកិច្ចផ្លូវការនៅតៃវ៉ាន់ ដែលជាការបង្កហេតុយ៉ាងគឃ្លើនចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន ។ សហគមន៍អន្តរជាតិបាននាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះដែលវាជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយធ្វើឱ្យស្ថានការណ៍កាន់តែឡើងកម្តៅ ។
ថ្នាក់ដឹកនាំចិនតែងលើកឡើងថា ទំនាក់ទំនងរវាងប្រទេសធំ បើធ្វើកិច្ចសហប្រតិបតិ្តការ នោះនឹងបានផលឈ្នះ-ឈ្នះ តែផ្ទុយទៅវិញ បើប្រឈមដាក់គ្នា នោះនឹងចាញ់រៀងខ្លួន ។ តែកិច្ចសហប្រតិបត្តិការត្រូវស្ថិតក្រោមបុរេលក្ខខណ្ឌសមភាព និងគោរពអធិបតេយ្យភាពរបស់គូភាគី អាស្រ័យហេតុនេះ រដ្ឋាភិបាលអាមេរិកគួរតែគិតគូរឱ្យបានច្បាស់ថា តើខ្លួនត្រូវការលទ្ធផលឈ្នះ-ឈ្នះឬចាញ់-ចាញ់ ។
ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យគិតថាឱ្យតែស្រវាឱបជើងអាមេរិកឱ្យជាប់ មុខជានឹងអាចតតាំងជាមួយប្រទេសចិនបាន ។ ប៉ុន្តែនេះជាការគិតខុសស្រឡះ ពីព្រោះអាមេរិកមិនដែលទុកនរណាជា«មិត្តពិត»របស់ខ្លួននោះឡើយ គឺសម្រាប់តែជាកូនអុកនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ កាលណាកូនអុកអស់តម្លៃប្រើប្រាស់ នឹងត្រូវគ្រវែងចោលដោយគ្មានអាលោះអាល័យឡើយ ។ ជាពិសេសថ្នាក់ដឹកនាំចិនបានលើកឡើងជាច្រើនលើកច្រើនសាថា ឆន្ទៈដ៏មោះមុតរបស់ប្រជាជនចិនក្នុងការបង្រួបបង្រួមជាតិគឺគ្មាននរណាអាចធ្វើឱ្យរង្គោះរង្គើបានឡើយ ការបង្រួបបង្រួមជាតិទាំងស្រុងរបស់ប្រទេសចិនមុខជាសម្រេចបានយ៉ាងពិតប្រាកដ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង