**នាយករដ្ឋមន្ត្រី៖ សារសន្តិភាព ត្រូវនិយាយឱ្យជាប់ និយាយរហូតពួកប្រឆាំងនឹងសន្តិភាព ដេកក៏យល់សប្ដិឃើញសន្តិភាពដែរ**សម្ដេចបវរធិបតី គ្រោងនឹងដាក់ឲ្យមានធុរជន ក្នុងវិស័យឯកជនដែលមានបទពិសោធន៍ ដើម្បីធ្វើជាទីប្រឹក្សាផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើសុំឱ្យធ្វើបច្ចុប្បន្នភាព ចំពោះគោរមវន្តឧកញ៉ា**សម្តេចធិបតី៖ ឆ្នាំ២០២៤ ជាឆ្នាំដែលកម្ពុជា បំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគ ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ**សម្តេចធិបតី៖ វិស័យឯកជននៅតែជាកត្តាសំខាន់ក្នុង ការជំរុញសេដ្ឋកិច្ច និងការងារនៅកម្ពុជា**សម្ដេចធិបតី៖ ការរៀបចំឲ្យមានគោរមងារឧកញ៉ា នាឆ្នាំ១៩៩៥ នៅកម្ពុជាឡើងវិញ គឺដើម្បីបង្កលក្ខណៈដល់សប្បុរសជនមានឱកាសចូលរួមអភិវឌ្ឍជាតិ**រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស ប្រជាធិបតេយ្យទាំងប្រាំពីរ ថ្កោលទោសសកម្មភាព ដែនសមុទ្ររបស់ចិន**រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ថា ការដាក់ពន្ធ លើការនាំចូលដែក និងអាលុយមីញ៉ូម ដោយលោក ត្រាំ ជារឿងគួរឱ្យសោកស្តាយ**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាល តែងតែមានការចូលរួមពីសមាគមឧកញ៉ា នៅគ្រប់ស្ថានភាពទាំងអស់**ប្រធានាធិបតីរុស្ស៊ី គាំទ្រ ចំពោះបទឈប់បាញ់ ដែលមានសក្តានុពល រយៈពេល ៣០ថ្ងៃ នៅក្នុងជម្លោះអ៊ុយក្រែន**យន្តហោះដឹក​អ្នកដំណើរ ក្រុមហ៊ុន American Airlines ១គ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិន ចំនួន ៧៨ កន្លែង

ចិន នឹងព្យាយាមធ្វើអ្វីៗ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ចិននឹងព្យាយាមធ្វើអ្វីៗ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ។

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូល រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ក្នុងជំនួបនោះពាក់ព័ន្ធនឹងការខិតខំព្យាយាម ប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។

ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺឯកឧត្តមបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តម បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធនឹងវ៉ាក់សាំង ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។

ពាក់ព័ន្ធនឹងជើងហោះហើរ ឯកឧត្តមបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។ជារួម កិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង