**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាហ្គេមកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាហ្គេមឡាំពិកកម្ពុជា បានសម្ដែងការកោតសរសើរចំពោះការរៀបចំ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
ការកោតសរសើររបស់ឯកឧត្ដមនេះ ក្នុងឱកាសជួបជាមួយឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ។

ជំនួបរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាមួយឯកឧត្តម Gibran Rakabuming Raka អភិបាលក្រុង Surakarta (Solo) ទាំងផ្លូវការ និងមិនផ្លូវការ គឺដើម្បីសិក្សាឈ្វេងយល់ពីបទពិសោធន៍នៃការរៀបចំព្រឹត្តិការណ៏នេះ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខនេះ ក្នុងនាមឯឧត្តមជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលក្រុង Surakarta (Solo) ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួបជាមួយឯកឧត្ដម និងគណៈប្រភូកីឡាកម្ពុជា ហើយឯកឧត្តមបានចាត់ទុកការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងសូឡូគឺរយៈពេលខ្លី ប៉ុន្តែព្រឹត្តការណ៍នេះ គឺអស្ចារ្យណាស់ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លៃងអំណរអរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជា យ៉ាងកក់ក្តៅ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប២៣គ្រឿង មាស០៦គ្រឿង ប្រាក់០៨គ្រឿង និងសំរឹទ្ធ០៩គ្រឿង ។ ខណៈកម្ពុជានៅសល់៣ប្រភេទកីឡាទៀត គឺកីឡាហែលទឹក ៣វិញ្ញាសា កីឡាលើកទម្ងន់ និងបាល់បោះជិះរទេះនារី វិញ្ញាសា៥ទល់៥ នឹងត្រូវប្រកួតដណ្តើមមេដាយមាស ជាមួយក្រុមកីឡាការិនីថៃ នៅថ្ងៃទី០៥ ខែសីហានេះ វេលាម៉ោង១១:០០ ថ្ងៃត្រង់ ។

ជាមួយគ្នានេះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា ៕

អត្ថបទដែលជាប់ទាក់ទង