**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

អង់គ្លេសនិង ប្រទេសសមាជិកអាស៊ាន សម្តែងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនពាណិជ្ជកម្មនិងវិនិយោគរវាងគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បានឱ្យដឹងថា ចក្រភពអង់គ្លេសនិង ប្រទេសសមាជិកអាស៊ាន បានសម្តែងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនពាណិជ្ជកម្មនិងវិនិយោគរវាងគ្នាទៅវិញទៅមក ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់អាស៊ាននិងចក្រអង់គ្លេសឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបណ្ឌិត គង់ ភោគ បន្តថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចក្រភពអង់គ្លេស បានអនុម័តផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូសន្ទនាអាស៊ានចក្រភពអង់គ្លេស។

ឯកឧត្តម បានបញ្ជាក់ថា អង់គ្លេសគឺទើបតែក្លាយជាដៃគូសន្ទនាអាស៊ីអាគ្នេយ៍ ដូច្នេះរាល់ដៃគូសន្ទនាអាស៊ានទាំងអស់ គឺតែងតែមានផែនការសកម្មភាព ដើម្បីធ្វើការជាមួយគ្នា សហការគ្នា ឱ្យចេញជាលទ្ធផលអ្វីមួយ និងឱ្យឃើញជាផ្លែផ្កាអ្វីមួយក្នុងការសហការគ្នានេះ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំអាស៊ាននឹងចក្រភពអង់គ្លេសលើកដំបូង ចាប់តាំងពីអង់គ្លេស ក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានជាផ្លូវការ។ ឆ្នាំនេះអង់គ្លេសនឹងផ្ដល់អាហារូបករណ៍ បន្ថែម ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងផ្នែកអប់រំ ហើយចក្រភពអង់គ្លេសនិងប្រទេសសមាជិកអាស៊ាន ក៏សម្ដែងពីការប្ដេជ្ញាចិត្តក៏ដូចជាចាប់អារម្មណ៍ខ្ពស់ ក្នុងការបង្កើនពាណិជ្ជកម្មនិងវិនិយោគរវាងគ្នាទៅវិញទៅមក ជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ជាពិសេសពាក់ព័ន្ធជាមួយនឹងសហគ្រាសមីក្រូធុនតូចនិងមធ្យម បញ្ហាថាមពល និងការពង្រឹងសេដ្ឋកិច្ចឌីជីថល និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសុខភាពសាធារណៈ ជាពិសេសពាក់ព័ន្ធជាមួយនឹងការសហការគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងផ្សេងទៀត ដែលនឹងអាចកើតមានទៅថ្ងៃអនាគត ហើយក៏មានការពិភាក្សាគ្នាទៅលើបញ្ហាការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

គួរជម្រាបថា កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅប្រទេសប្រ៊ុណេដារូសាឡឹម រដ្ឋមន្រ្ដីការបរទេសអាស៊ានទាំងអស់ បានឯកភាពផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន។ ការចូលជាសមាជិករបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង