រដ្ឋមន្រ្តីការបរទេសជប៉ុន អញ្ជើញដាក់បាច់ផ្កាដើម្បីគោរពនៅមុខចេតិយលោក ណាកាតា អាត្ស៊ឹហ៊ិតុ និង លោកតាកាតា ហារឹយឹគិ ដែលទទួលមរណភាពកំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពនៅមុខចេតិយលោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាពកំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។