ជប៉ុន ផ្ដល់ឥណទានសម្បទានជិត ៤០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ
ភ្នំពេញ៖ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន២ ។
ឯកសារសំខាន់ៗទាំង ២នោះរួមមាន៖
១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១,៣៨៨ប៊ីលានយ៉េន ស្មើនឹងប្រមាណ ៣៨៣,២២លានដុល្លារអាមេរិក។ សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។
២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។
ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ដើម្បី ប្រែក្លាយ កំពង់ ផែ នេះ ទៅ ជាកំ ពង់ ផែ ទឹក ជ្រៅស្នូ ល សម្រាប់ ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម ការ ប្តេជ្ញា ចិត្ត របស់ នាយករដ្ឋ មន្ត្រី នៃ ប្រទេស ទាំង ពីរ កាល ពី ដើម ឆ្នាំនេះ៕