**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២

ប៉ាគីស្ថាន ស្នើសុំសម្តេចតេជោ ពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ

ភ្នំពេញ៖ ឯកឧត្តម Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។

ការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះឯកឧត្តម Zardari បានគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានគោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងគោរពស្នើសុំសម្តេចតេជោ ពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។

ឯកឧត្តម Zardari បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសក្កដានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមនឹងពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណដល់ឯកឧត្តម Zardari ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេលដែលមានការចម្រុងចម្រាស់ខ្លាំងដូចជា៖ ករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាមនៅអ៊ុយក្រែនជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូតទទួលបានជោគជ័យ។

សម្ដេចតេជោ បានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។

ជាការឆ្លើយតបទៅនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេចតេជោ បានលើកទឹកចិត្តឲ្យឯកឧត្តម Zardari ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលឯកឧត្តមបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង