ចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់នៅជិតសេតវិមានកើនឡើងដល់ ៣នាក់
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយសាររន្ទះបាញ់ នៅជិតសេតវិមាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់៣នាក់ហើយ។
ប៉ូលីស Washington, DC បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃសុក្រថា បុរសអាយុ ២៩ ឆ្នាំម្នាក់បានស្លាប់ដោយសាររបួសរបស់គាត់ដែលបណ្តាលមកពីរន្ទះបាញ់នៅទីលាន Lafayette ភាគខាងជើងនៃសេតវិមាន។
គូស្វាមីភរិយាវ័យចំណាស់មកពីរដ្ឋ Wisconsin ទាំងពីរក្នុងវ័យ៧០ ឆ្នាំក៏បានស្លាប់ដោយសាររបួស របស់ ពួក គេផងដែរ។ ស្ថានភាព របស់ ជន រង គ្រោះ ម្នាក់ ទៀត ដែល រង របួស រួម នឹង ជន រង គ្រោះ ទាំង ៣ នាក់ នោះ មិន ទាន់ ដឹង នៅឡើយ ទេ ។
បុគ្គលិក សង្គ្រោះ បន្ទាន់ បាន និយាយ ថា អ្នក ទាំង បួន ដែល ជាប់ ពាក់ព័ន្ធ ក្នុង ឧបទ្ទវហេតុ នេះ « មាន របួស ធ្ងន់ធ្ងរ ដល់ អាយុ ជីវិត»។
លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre បានចេញសេចក្តីថ្លែងការណ៍មួយ បានអោយ ដឹងថា ពួកគេ “មានការសោកស្ដាយចំពោះការបាត់បង់ជីវិតដ៏សោកសៅ” បន្ទាប់ពីរន្ទះបាញ់នៅឧទ្យាន Lafayette ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់អោយដឹងថា “បេះដូងរបស់យើងនៅជាមួយគ្រួសារ ដែលបានបាត់បង់ម នុស្សជាទីស្រលាញ់ ហើយយើងកំពុងអធិស្ឋានសម្រាប់អ្នកដែលនៅតែតស៊ូដើម្បីជីវិតរបស់ពួកគេ” ។
យោងតាមក្រុមប្រឹក្សាសុវត្ថិភាពរន្ទះជាតិ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានជួបអ្នកស្លាប់ ដោយសាររន្ទះ បាញ់យ៉ាង ហោចណាស់១២ នាក់មកទល់ពេលនេះ។
“នេះគឺជាការក្រើនរំលឹកដ៏ក្រៀមក្រំមួយដែលអ្នកមិនគួរជ្រកនៅក្រោមដើមឈើនៅពេលមានព្យុះផ្គររន្ទះ” ។