នគរបាលចុះប្រមូលក្រុមក្មេងៗ ដែលប្រមូលផ្តុំពពាក់ពពូនពេលយប់នៅតាមសួនសាធារណៈក្នុងក្រុងបាត់ដំបង
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំ បង រួមនឹងយោ បល់រប ស់លោកឧត្តមសេនីយ៍ ត្រី កុយ ហៀង ស្នងការរង ផែ ន ការងារប្រឆាំងគ្រឿងញៀន លោ ក វរ សេនីយ៍ឯក សុខ និមល នាយការិ យា ល័យប្រឆាំងគ្រឿងញៀនបាន ដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង ញៀនរួមជាមួយកម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំ បង ដែលមានលោកវរ សេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការបានចុះឃាត់ក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈស្ថិតនៅចំ ណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ ដំបង សរុបចំនួន ៧៩នាក់ស្រី១៩ នាក់ ក្នុងនោះគឺ៖
បានរកឃើញមុខសញ្ញាជួញដូរថ្នាំ ញៀ ន ០២នាក់ និងប្រើប្រាស់ដំបង និងកាំបិតចំនួន ០១នាក។ វត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹក កក៤ថង់ នឹង យ៉ាម៉ា ២៤គ្រាប់ កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន៦នាក់ ស្រី៤នាក់ ។
បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរចំនួន០២ នាក់បានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមផ្លូវច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន ៦នាក់ត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀនក្រៅពីនោះត្រូវបានធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ ទៅមូលដ្ឋានវិញ៕