ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញបើកវគ្គបណ្តុះបណ្តាល«ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់
ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធីបភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល«ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនដល់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ចំនួន ១៤០រូប។