**កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន និងអញ្ជើញវិលត្រឡប់ទៅវិញ**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម ស៊ី ជីនពីង និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា**អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឲ្យកិច្ចដំណើរការសង្ក្រាន្ត ៣ថ្ងៃ នៅខេត្តកំពង់ចាម ទទួលលទ្ធផលល្អប្រសើរ**រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ**បុរសជនជាតិអាម៉េរិកម្នាក់ត្រូវបានបាញ់សម្លាប់ ក្រោយប្លន់យន្តហោះ Tropic Air នៅប្រទេសបេលី**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រធានាធិបតីចិន អញ្ជើញចាកចេញពីកម្ពុជា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ**កម្ពុជា-ចិន ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ ពហុភាគី និងដើម្បីរួមគ្នារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក**កម្ពុជា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏ឆ្នើមរបស់ប្រទេសចិន**កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍**កម្ពុជា-ចិន ឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ**កម្ពុជា-ចិន បានឯកភាពបន្តផ្តល់តួនាទីដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន**ចិនអះអាងជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្ពុជាក្នុងការជ្រើសរើសដោយ ឯករាជ្យនូវមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន**កម្ពុជាបញ្ជាក់ជាថ្មីប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន**ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ២លាននាក់ បានដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ**ប្រធានាធិបតីចិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ**ចិនកោតសរសើរកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥**រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤

ឯកឧត្តម អ៊ុក រ៉ាប៊ុន អញ្ជេីញបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០ គីឡូ ៦៧៩ ម៉ែត្រ នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០ គីឡូ ៦៧៩ ម៉ែត្រ ដែលឆ្លងកាត់ចំនួន ៣ ឃុំ គឺឃុំជីផុច ឃុំរំដេង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងតភ្ជាប់ព្រុំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។

នៅក្នុងឱកាសនោះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះដោយបានការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ការគាំទ្រគម្រោងផ្លូវជាច្រើនខ្សែសម្រាប់អភិវឌ្ឍន៍ក្នុង ខេត្តព្រៃវែង ដោយសម្រេចបាននូវសក្ដិទ្ធផលធំៗជាច្រើន ដើម្បីដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំជននៅជនបទ ក្នុង ការរួមចំណែកលើកកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ទាំងនេះជាក្តី សង្ឃឹបដ៏ពិតប្រាកដនៅក្នុងមោទនៈភាព និងកាន់តែមានជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល របស់សម្តេចអគ្គមហាសនាបតីគេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច សំដៅរក្សាបានសុខសន្តិភាព ធានាបាននិរន្តរភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវកៅស៊ូ និងបេតុង ចំនួន ១ ខ្សែ ប្រវែង ១០ គីឡូ ៦៧៩ ម៉ែត្រ ដោយតភ្ជាប់ពីឃុំជីផុច ដល់ឃុំរំដេង និង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank- AIIB) នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាង សង់ចំនួន ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ ដែលទទួល កិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន BORE KHMER CONSTRUCTION DEVELOPMENT CO., Ltd ក្នុង ទឹកប្រាក់ចំនួន ១ ,៩១១ ,៨០០,៩៦( មួយលាន ប្រាំបួនសែន មួយម៉ឺន មួយពាន់ ប្រាំបីរយ ចុចកៅសិបប្រាំមួយ ដុល្លារអាមេរិក)។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា គម្រោងស្ថាបនាផ្លូវដែលកំពុងប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ គឺជាផ្នែក មួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា៖ ផ្លូវប្រវែង ១០គីឡូ ៦៧៩ ម៉ែត្រ នឹងត្រូវកែលម្អឡើងវិញ ក្នុងនោះផ្លូវប្រវែង ៩គឺឡូ ២៧៩ ម៉ែត្រ ត្រូវចាក់កៅស៊ូពីរជាន់(DBST) និងនៅសល់ប្រវែង ១ គឺឡូ ៤០០ ម៉ែត្រ ត្រូវចាក់បេតុង ដោយមានទទឹង ៨ ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ២ ម៉ែត្រ ចែកជា ២ គន្លង សម្រាប់ធ្វើចរាចណ៍៕

អត្ថបទដែលជាប់ទាក់ទង