លោកជំទាវ ឡោក ខេង អញ្ជេីញបេីកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្នសុខាភិបាល
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “តួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាព ចំពោះគ្រោះអាសន្នសុខាភិបាល៖ ករណីសិក្សាអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងជំងឺកូវីដ-១៩” នៅសណ្ឋាគារ Royal Angkor Resort and Spa ក្នុងទីរួមខេត្តសៀមរាប និងតាមប្រព័ន្ធOnline ។
សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិកាដ្ឋាននៃសហភាពអន្តរសភាអាស៊ាន (អាយប៉ា) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia ) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តសៀមរាប តំណាងឲ្យឣង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលសភាឣាស៊ី PCAsia និងសិក្ខាកាមមកពីឣាស៊ាន និងតំបន់ផ្សេងៗ ចូលរួមប្រមាណជាង ៥០នាក់ ៕